គណបក្ស​ប្រឆាំង​ថ្លឹងថ្លែង​បំណង​ប្រាថ្នា​សម្រាប់​ការ​បោះ​ឆ្នោត​និង​តំណាង​ស្ត្រី

លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង បានមានប្រសាសន៍នៅឯសិក្ខាសាលាមួយកាលពីថ្ងៃពុធថា ក្នុងការសង្ឃឹមទុកពីការបោះឆ្នោតនាពេលខាងមុខ គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង បានខិតខំរៀបចំស្ត្រីជាង៥០០នាក់សម្រាប់តួនាទីនៅថ្នាក់រដ្ឋបាលមូលដ្ឋាន ជាការជំរុញឲ្យមានសមភាពក្នុងបក្ស និងលើកស្ទួយសិទ្ធិរបស់ស្ត្រីក្នុងប្រទេសកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា សំណើប្រកបដោយមហិច្ឆតាមួយចំនួនទៀតដែលត្រូវបានស្នើឡើងដើម្បីលើកស្ទួយស្ត្រីក្នុងបក្ស ដូចជាកូតាដែលចែងចំនួនអប្បបរមានៃបេក្ខជនស្ត្រី ត្រូវបានទុកមួយឡែក ព្រោះបារម្ភថា ចំណាត់ការបែបនេះអាចធ្វើឲ្យបាត់បង់សំឡេងឆ្នោត។ លោកស្រីបានមានប្រសាសន៍ថា ស្ត្រីដែលដើរតួនាទីសំខាន់ក្នុងការតវ៉ានិងចលនាមូលដ្ឋានចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក បានធ្វើឲ្យមានការយល់ដឹងទូទាំងបក្សអំពីសក្តានុពលនយោបាយរបស់ស្ត្រី ប៉ុន្តែស្ត្រីជាច្រើនមិនទាន់បានត្រៀមខ្លួនសម្រាប់តួនាទីបែបនេះនៅឡើយ។ លោកស្រី សុខហួរ បានមានប្រសាសន៍ថា “បើទោះជាយើងចង់បានកូតាក៏ដោយ ក៏សមត្ថភាពរបស់ស្ត្រីមិនដល់កម្រិតដែលអ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យស្ត្រីរបស់យើងដែរ”។ លោកស្រីបានសួរ “នរណាជាអ្នកខាតបង់? មិនមែនត្រឹមតែស្ត្រីទេ ប៉ុន្តែយើងនឹងបាត់បង់ឱកាសនោះសម្រាប់ស្ត្រីក៏ដូចជាគណបក្សដែរ”។ លោកស្រីបានមានប្រសាសន៍នៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស នៅក្រៅសិក្ខាសាលាមួយសម្រាប់មេដឹកនាំស្ត្រី២២នាក់ដែលអាចមានជោគជ័យ ដែលត្រូវបានជ្រើសរើសពីវគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានទូទាំងប្រទេសថា ផ្ទុយទៅវិញ គណបក្សប្រឆាំងផ្តោតលើគោលបំណង “ប្រាកដនិយម” សម្រាប់ស្ត្រី។ លោកស្រីបានមានប្រសាសន៍ថា “យើងត្រូវកាត់បន្ថយឧបសគ្គឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន”។ នៅខែកុម្ភៈឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលរយៈពេលបីឆ្នាំ ដែលក្នុងកម្មវិធីនោះស្ត្រីដែលចាប់អារម្មណ៍ខាងនយោបាយ អាចទទួលបានការបណ្តុះបណ្តាលផ្នែកជំនាញនិយាយជាសាធារណៈ ព័ត៌មានសង្គម ការតស៊ូមតិ និងរបៀបធ្វើយុទ្ធនាការ។ លោកស្រី សុខហួរ បាននិយាយថា រហូតមកដល់ពេលនេះ […]

The post គណបក្ស​ប្រឆាំង​ថ្លឹងថ្លែង​បំណង​ប្រាថ្នា​សម្រាប់​ការ​បោះ​ឆ្នោត​និង​តំណាង​ស្ត្រី appeared first on The Cambodia Daily.