ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ផ្ទុក​មន្ត្រី​យោធា​ជាន់ខ្ពស់​៥​នាក់​ មាន​ឧត្តមសេនីយ៍​ម្នាក់​ផង​ បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​

​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ផ្ទុក​មនុស្ស​ចំនួន​៥​នាក់​ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ រួម​មាន​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​ បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​ទំនាក់ទំនង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ថៃ​ នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​រយៈពេល​ប្រមាណ​៣០​នាទី​ចេញពី​ខេត្ត​ Mae​ Hong​ Son​ ក្នុង​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ​នៅ​ខេត្ត​ Phitsanuloke​ ។​

ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ផ្ទុក​មន្ត្រី​យោធា​ជាន់ខ្ពស់​៥​នាក់​ មាន​ឧត្តមសេនីយ៍​ម្នាក់​ផង​ បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​

​ឧទ្ធម្ភាគចក្រ​យោធា​ថៃ​ដែល​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា​(Radar)​នោះ​ ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ធុន​ UH-72​ (​ផលិត​នៅ​សហរដ្ឋអាមេរិក​)​ បាន​ចូលរួម​បំពេញបេសកកម្ម​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ Pai​ ជិត​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​មា​(Myanmar)​ ហើយ​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ​នៅ​ខេត្ត​ Phitsanuloke​ ជាមួយនឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់​ផង​ ។​

​បច្ចុប្បន្ន​ កងកម្លាំង​យោធា​ថៃ​កំពុង​ស្វះ​ស្វែងរក​ឧទ្ធម្ភាគចក្រ​យោធា​ដែល​បាត់​ខ្លួន​នោះ​យ៉ាង​សកម្ម​ហើយ​ ៕​

Related