ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ក្អួត​ឈាម​ស្លាប់​នៅលើ​កា​រណូត​ដរ​ទៅ​ស្រុក​កំពង់លែង​សង្ស័យថា​ធ្លាយ​ក្រពះ​

ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកកាសែតម្នាក់បានក្អួតឈាមស្លាប់ភ្លាមៗនៅលើការណូតដរកំពង់ឆ្នាំង កំពង់លែងផ្អើលអ្នកដំណើរ ខណះដែលបុរសរងគ្រោះកំពុងជិះកាណូតដរឆ្លងទៅស្រុកកំពង់លែង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។

 

សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបាននិយាយអោយដឹងថា:បុរសដែលបានស្លាប់ដោយសារក្អួតឈាមស្លាប់នោះត្រូវបានគេស្គាល់ថាឈ្មោះ រស់ សំអាត (ហៅ ង៉ែត) អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុកប្រចាំខេត្តកំពង់ឆ្នាំង ។ នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបាន ធ្វើដំ ណើរតាមការណូតដរចុះទៅស្រុកកំពង់លែង ដោយធ្វើដំណើរតាមការណូតដរជើងម៉ោង៨និង៣០នាទីព្រឹក នៅពេលដែលកាណូតកំពង់ធ្វើដំណើរបុរសរងគ្រោះបានជជែកគ្នាលេងជាមួយអ្នកធ្វើដំណើរធម្មតា ខណះដែលកាណូតបានមកដល់ចំណុចព្រែកដីដុល ស្រាប់តែបុរសរងគ្រោះបានប្រាប់អ្នកបើកការណូតដរអោយបើកតិចៗថាខ្លួនហាក់ដូចជាធីងធោងចង់ក្អួត ។ បន្តិចក្រោយមកស្រាប់តែគាត់អង្គុយចុះនិងបានលុតជង្គុងហើយក្អួតធ្លាក់សុទ្ធតែឈាម បណ្តាលអោយមានការភ្ញាក់ផ្អើលពេញលើការណូត ដរ ហើយដែលអ្នកជិះជាមួយស្មានថាបុរសរងគ្រោះខ្យល់គរក៏នាំគ្នាលើកដាក់អោយដេក លើកៅអី បំរុងជួយសង្គ្រោះ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

 

015c1 015c5 015c4 015c3 015c2

 

សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថា៖ភ្លាមនោះការណូតដរដឹកអ្នកដំណើរបានធ្វើដំណើរបន្តមកដល់ចំណត ត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់លែង បានចុះធ្វើការពិនិត្យសាកសពពុំមានអ្វីស្លាកស្នាមអ្វើឡើយ និងក៍បានប្រគល់អោយក្រុមគ្រួសារដឹកតាមកាណូតតូចមួយយកមកលំនៅឋានវិញរៀបចំធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានរបស់អ្នកដឹងនូវករណីនេះថា បុរសរងគ្រោះអាចជម្ងឺរលាកក្រពះធ្ងន់ធ្ងរ ហើយធ្លាយក្រពះក្អួតឈាមស្លាប់៕ ( រិទ្ធិជ័យ )