ម៉ូតូ​បើក​ឆ្លងផ្លូវ​ខ្វែង​ទិស​ជា​៤​ត្រូវ​រថយន្ត​ទូ​រី​ស​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បុកពេញទំហឹង​របួស​នារី​៣​នាក់​ធ្ងន់​និង​ស្រាល​

ខេត្តកំពង់ឆ្នាំង៖ នារី៣នាក់ជិះម៉ូតូតែ១បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែ ងទិសចំណុចបេនឡាន ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលយុវនារី៣នាក់ខាងលើ ជិៈម៉ូតូ១គ្រឿងគ្នា៣នាក់បានឆ្លូងផ្លូវត្រូវរថយន្តម៉ាកទូរីសបុកពេញទំហឹង ។

 

មន្ត្រីនគរបាល ចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ យុវនារីរងគ្រោះទាំង៣នាក់មាន ១ឈ្មោះ អ៊ឹង សុលាត អាយុ១៦ឆ្នាំ រងរបួសធ្ងន់ បាក់ដៃនិងជើង ២. ស្រី លក្ខ័ណ អាយុ១៦ រងរបួសធ្ងន់ និង៣ ឈ្មោះ ស្រី កែវ អាយុ១៧ឆ្នាំ រងរបួសស្រាល ទាំង៣នាក់មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

 

ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុ យុវនារីទាំង៣នាក់ បានជិៈម៉ូតូមួយគ្រឿង ម៉ាកស្មាស់ (វី) ពណ៌ ក្រហម-ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើរពី លិចទៅកើត លុះមកដល់ចំណុចកើត ហេតុ ជាផ្លូវខ្វែងទិសជា៤ ជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាកទូរីស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ AA.0094 បើកបរ ក្នុងទិសដៅពី ត្បូងទៅជើង បុកពេញទំហឹង បណ្តាលអោយរងរបួសយុវនារីទាំង៣នាក់ ធ្ងន់និងស្រាល ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងភ្នំពេញ។ ចំណែកមធ្យោបាយទាំងពីរ ត្រូវ បានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី ។ដោយឡែក អ្នកបើកបររថយន្ត ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។

 

015c8 015c6 015c7

 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលបាននិយាយថាៈ បណ្តាលមកពីម៉ូតូបើកឆ្លងផ្លូវខ្វែងជា៤ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្ត ក្នុងទីប្រជុំជន បានបើកក្នុងល្បឿ នលឿនពេក ហួសល្បឿងកំណត់ក្នុងទីប្រជុំជន ទើបពេលមានឧបសគ្គ័ចាប់ហ្វ្រាំងមិនទាន់៕ ( រិទ្ធិជ័យ )