ចិន​៖ ទស្សនកិច្ច​ទីប្រឹក្សា​រដ្ឋ​«​ស៊ូ​ជី​»​ទៅ​ចិន លើកកម្ពស់​សហប្រតិបត្តិ​ការ​ចិន​-​មី​យ៉ាន់​ម៉ា​ក្នុង​សករាជ​ថ្មី​ និពន្ធដោយ : ថ្មីៗ       August-15-2016, 5:40 pm         200

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន​៖ ទស្សនកិច្ច​ទីប្រឹក្សា​រដ្ឋ​«​ស៊ូ​ជី​»​ទៅ​ចិន លើកកម្ពស់​សហប្រតិបត្តិ​ការ​ចិន​-​មី​យ៉ាន់​ម៉ា​ក្នុង​សករាជ​ថ្មី​​រដ្ឋមន្ត្រីការបរទេស និង​ជា​ទឹ​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ទៅកាន់​ចិន ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧​ខែសីហា​ខាងមុខ​នេះហើយ​។ សម្រាប់​ក្រុង​ប៉េកាំង បាន​សំឡឹង​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​រូបនេះ ថា នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​នឹង​គ្នា​ថែមទៀត ខណៈ​មី​យ៉ាន់​ម៉ា​កំពុងតែ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី​ផងដែរ​នោះ​។​

« ទំនាក់ទំនង​ចិន​-​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ស្ថានភាព​នៃ​ការលូតលាស់​មួយ​គួរកត់សម្គាល់​។ វា នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ហើយ​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ទៅកាន់​ចិន បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។ ទស្សនកិច្ច​នេះដែរ នឹង​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​សករាជ​ថ្មី​»​។ នេះ​គឺជា​ការលើកឡើង​របស់​មន្ត្រីការទូត​ចិន លោក Lu Kang ពាក់ព័ន្ធ​នឹង​ការបំពេញ​ទស្ស​កិច្ច​របស់លោក​ស្រី​ស៊ូ​ជី​ទៅកាន់​ចិន​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។

​លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៥ ខែសីហា ក៏បាន​អះអាង នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃនេះ ថា ទស្សនកិច្ច​លោកស្រី ស៊ូ​ជី នឹង​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ទ្វេភាគី​, ធ្វើ​ឲ្យ​ទំនាក់ទំនង​ភាគី​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ប្រយោជន៍​ជាច្រើន​ទៅកាន់​ប្រជាជន​ទាំងពីរ​ផងដែរ​។

​យ៉ាងណាក៏ដោយ នាឱកាស​ដដែល​នោះ លោក Lu Kang មិនបាន​បញ្ជាក់ថា​តើ​មេដឹកនាំ​ចិន​ណាខ្លះ នឹង​ជួប​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​បញ្ហា​អ្វីខ្លះ នឹងត្រូវ​លើក​ទៅ​ជជែក​ជាមួយនឹង​មេដឹកនាំ de facto មី​យ៉ាន់​ម៉ា​រូបនោះ​នោះទេ​។

​តាមពិតទៅ វត្តមាន​របស់​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី ស៊ូ​ជី ទៅកាន់​ចិន មិនមែនជា​លើកដំបូង​នោះទេ ពោលគឺ លោកស្រី ធា្ល​ប់​បំពេញ​ទស្សនកិច្ច​ម្តង​រួចទៅហើយ​នៅក្នុង​ឆ្នាំ​២០១៥​។ តែ​ពេលនោះ​លោកស្រី ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុងពេល​លោកស្រី នៅតែ​ជា​ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​នៅឡើយ​នោះទេ​៕