ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​

6 Videos


វគ្គប្រកាសលទ្ធផលកម្មវិធី I Am A Singer Cambodia ក្នុងជុំទី២ សប្តាហ៍ទីបួននេះ ពិតជាធ្វើអ្នកគាំទ្រមានភាពក្តុកក្តួលយ៉ាងខ្លាំង ជាពិសេសបេក្ខជនតារាចម្រៀងអាជីពមួយរូបៗ រូបស្ទើរតែស្ទះម្តងៗ ទៅតាមសំឡេងពិធីករពិធីការិនី ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺតារាចម្រៀង ហ្សូណូ ត្រូវបានខ្ទាតចេញពីកម្មវិធីលំដាប់ពិភពលោកមួយនេះ បន្ទាប់ពីទទួល បានសំឡេងគាំទ្រតិចជាងគេ ។

ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​

ទោះជាត្រូវចាកចេញពីកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែតារាចម្រៀងអាជីពដ៏ល្បីរូបនេះហាក់មិន ទាន់អស់ចិត្តនៅឡើយ ហើយនៅតែមានការជឿជាក់លើសមត្ថភាពរបស់ខ្លួនដដែល ។ ហ្សូណូ បានបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួននៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «សូមអភ័យទោស សម្រាប់បងប្អូន ដែលគាំទ្ររូបខ្ញុំបាទរហូតដល់ថ្ងៃនេះ ! ខ្ញុំបានចាកចេញពីកម្មវិធី I Am A Singer Cambodia លើកនេះទាំងរូបខ្ញុំបាទមិនអស់ចិត្ត ទាំងសោកស្តាយជាទីបំផុត ខ្ញុំជឿថា បងប្អូនយល់អាម្មណ៍មួយនេះ ! ប្រសិនជាមានឱកាសក្រោយខ្ញុំនឹងខិតខំយកជ័យជំនះ ឱ្យបាន ហើយសង្ឃឹមថា ពុកម៉ែបងប្អូននឹងជួយគាំទ្រដល់រូបខ្ញុំបាទ សូមអរគុណ»

ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាត្រូវតែទទួលយកលទ្ធផលមួយនេះ ដើម្បីធ្វើជាបទពិសោធ ឈានទៅកែ លំអរាល់ចំណុចខ្វះខាតនាពេលកន្លងមក ។ មិនតែប៉ុណ្ណោះលោកបានសន្យាថានឹងធ្វើឱ្យបាន ល្អជាងនេះ ប្រសិនបើមានឱកាសចូលរួមកម្មវិធីនេះម្តងទៀត ហើយមិន ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ខកបំណងឡើយ ។

ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​

ការចាកចេញរបស់តារាចម្រៀង ហ្សូណូ ធ្វើឱ្យទស្សនិកជនហាក់សឹងតែមិនជឿ ព្រោះប៉ុន្មាន សប្តាហ៍កន្លងមកនេះតារាចម្រៀងអាជីពរូបនេះបានព្យាយាមបញ្ចេញទេពកោសល្យ និង សមត្ថភាពដោយយកចិត្តទុកដាក់ ប៉ុន្តែទីបំផុតត្រូវបរាជ័យទាំងមិនទាន់អស់ចិត្ត ៕ ប្រមាញ់តួ

ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​ហ្សូ​ណូ ដើរ​ចេញពី​កម្មវិធី I Am A Singer Cambodia ទាំង​អាល័យ​