ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិសា ​ទុរេន ​អាច​ប្រឈម​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​?

ភ្នំពេញ: ព័ត៌មានអំពីស្ត្រីមានផ្ទៃពោះរងគ្រោះដល់ស្លាប់ព្រោះតែការបរិភោគទុរេន ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយតៗគ្នានោះ បានបង្កជាចម្ងល់ ក៏ដូចជាក្ដីបារម្ភសម្រាប់ស្ត្រីមានគភ៌ទាំងឡាយដែលមានចំណង់ចង់ញ៉ាំផ្លែសម្បូរបន្លាមួយនេះ។

ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិសា ​ទុរេន ​អាច​ប្រឈម​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​?

បកស្រាយនឹងចម្ងល់ថាតើស្ត្រីមានផ្ទៃពោះពិសាទុរេនពិតជាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត វេជ្ជបណ្ឌិត ថៃហ្វា វីហ្គង់ ឯកទេសរោគស្ត្រី និងសម្ភព បានលើកឡើងថា ការពិសាទុរេនគឺ ១០០ ភាគរយមិនមានគ្រោះថ្នាក់អ្វីទាំងអស់ ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។

យោងតាមវេជ្ជបណ្ឌិតរូបនេះ ស្ត្រីមានផ្ទៃពោះចាប់ពី ៥ ខែឡើងទៅចាំបាច់បន្ថយការហូបផ្អែម មិនមែនតែទុរេនតែមួយមុខទេ សូម្បីបង្អែម ផ្លែឈើដែលផ្អែមដូចជា ខ្នុរ មៀន ទឹកក្រឡុក ទឹកអំពៅ បាយសទាំងចានៗ ជាដើម ដោយហេតុថាជាតិផ្អែមធ្វើ ឲ្យទឹកភ្លោះម្ដាយច្រើន និងទារកក្នុងផ្ទៃថ្លោសខ្លាំង។

ក្នុងករណីទឹកភ្លោះម្ដាយច្រើន ក្រោយសម្រាលម្ដាយប្រឈមុខនឹងការធ្លាក់ឈាមលើសស្ត្រីទូទៅ និងក្រោយសម្រាលស្បូនកន្ត្រាក់រួមមកតូចវិញមិនបានល្អ។

ដូច្នេះហើយទើបស្ត្រីមានផ្ទៃពោះមួយចំនួនដែលពិសាទុរេន ៤-៥ គ្រាប់រាល់ថ្ងៃ គាត់អាចមានកូនថ្លោសពិបាកសម្រាល ឬក្រោយសម្រាលហើយគាត់មានបញ្ហាធ្លាក់ឈាមច្រើន។

សរុបមក គ្រប់របស់ផ្អែមទាំងអស់ មិនមែនតែទុរេនមួយមុខទេដែលស្ត្រីមានផ្ទៃពោះទាំងឡាយចាប់ពីគភ៌ ៥ ខែឡើងទៅគឺត្រូវបន្ថយ។

អាហារអ្វីក៏ដោយឲ្យតែមានជាតិផ្អែម ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំតិចតួចគឺគ្រប់គ្រាន់ហើយ។មួយវិញទៀត ការពិសាផ្អែមខ្លាំង ម្ដាយក៏ប្រឈមនឹងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ៕

ប្រភព ៖ postkhmer

  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិសា ​ទុរេន ​អាច​ប្រឈម​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: