បុរស​ស្លៀក​ខោ​ទ្រនាប់​រឹប​ក្ដោប​ខ្លាំង​អាច​បាត់​ឱកាស​ផលិត​កូន​ទ្វេ​ដង

ក្រុងសេហ្វហ្វៀល: យោងតាមអ្នកជំនាញបន្ដពូជ កាលពីថ្មីៗនេះបានឲ្យដឹងថា បើបុរសប្រាថ្នាបង្កើនឱកាសធ្វើជាឪពុក គេនោះ ពួកគេមិនគួរស្លៀកខោទ្រនាប់រឹបៗឡើយ។

សាស្ដ្រាចារ្យជំនាញបន្ដពូជ លោក អាឡាំង ផាសេ មកពីសាកលវិទ្យាល័យសេហ្វហ្វៀល បាននិយាយថា៖ «យើងបានធ្វើការសិក្សាលើបុរសវ័យក្មេង ២៥០០ នាក់ ហើយយើងគិតឃើញត្រឹមថា យើងត្រូវតែបារម្ភពីបញ្ហាជក់បារី និងគ្រឿងស្រវឹង។ ប៉ុន្តែកត្ដាបង្កហានិភ័យខ្ពស់បំផុតមួយដែលយើងបានមើលរំលងកន្លងមកគឺការស្លៀកខោទ្រនាប់រឹបតឹង»។

អ្នកជំនាញរូបនេះបានបន្ដថា៖ «បុរសដែលស្លៀកខោក្នុងរឹបក្បឺតខ្លាំងពេក អាចផលិតមេជីវិតខ្សោយជាងពីរដងកន្លះ បើធៀបនឹងបុរសដែលស្លៀកខោខ្លីរលុងៗ»។

បុរស​ស្លៀក​ខោ​ទ្រនាប់​រឹប​ក្ដោប​ខ្លាំង​អាច​បាត់​ឱកាស​ផលិត​កូន​ទ្វេ​ដង

សាស្ដ្រាចារ្យ ផាសេ បានបញ្ជាក់ថា បុរសមានលទ្ធភាពផលិតមេជីវិតពេញមួយឆាកជីវិតរបស់ពួកគេ តែខណៈវ័យកាន់តែចាស់ គុណភាពក៏ធ្លាក់ចុះដែរ។

ការសិក្សាកន្លងមកបានកត់សម្គាល់ថា ខោទ្រនាប់រឹបតឹងមិនមានខ្យល់ចេញចូល អាចធ្វើឲ្យពងស្វាសកើនសីតុណ្ហភាព និងជាដើមចមនាំឲ្យមេជីវិតចុះខ្សោយ។

លោកបានលើកឡើងថា៖ «បុរសអាយុលើសពី ៤០ ឆ្នាំ មានឱកាសបន្ដពូជទាបជាងបុរសវ័យក្រោម ២៤ ឆ្នាំ ហើយកាន់តែមានលទ្ធភាពខ្សោយថែមទៀតប្រសិនបើពួកគេជ្រើសរើសការស្លៀកខោរឹបៗ បើធៀបនឹងបុរសវ័យស្របាលគ្នាដែលនិយមស្លៀកខោក្នុងរលុងៗ»។

លោកអះអាងថា៖ «នោះមិនមែនព្រោះតែមានការផ្លាស់ប្ដូរចំនួនមេជីវិតដែលផលិតនោះទេ វាដោយសារវ័យចាប់ពី ៤០ ឬ ៤៥ ឆ្នាំ គុណភាពមេជីវិតបានធ្លាក់ចុះ»៕

ប្រភព ៖ postkhmer

  • បុរស​ស្លៀក​ខោ​ទ្រនាប់​រឹប​ក្ដោប​ខ្លាំង​អាច​បាត់​ឱកាស​ផលិត​កូន​ទ្វេ​ដង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: