សកម្មជន​ស្ត្រី​បឹងកក់​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

សមត្ថកិច្ច​ចាប់​ខ្លួន​តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ចប់​សព្វគ្រប់។

ថ្ងៃ​ច័ន្ទ ទី​១៥ សីហា នេះ​ជា​ខួប​សប្ដាហ៍​ទី​១៥ នៃ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ពលរដ្ឋ​សហគមន៍​បុរីកីឡា ៤​នាក់ ក៏​ត្រូវ​បាន​កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ចាប់​ខ្លួន​នៅ​សហគមន៍​បុរីកីឡា ខណៈ​ដែល​ពួក​គេ​បម្រុង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ​ដែរ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គ..ប។ ពលរដ្ឋ​ទាំង ៤​នាក់​នេះ ត្រូវ​បាន​ដោះលែង​វិញ​នៅ​ម៉ោង​ប្រមាណ ៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រោយ​ពី​ពួក​គាត់​ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​ទៀត។

សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។