១៥ សីហា ជា​ថ្ងៃ​ដែល​មហាអំណាច​ឥណ្ឌា និង​កូរ៉េខាងត្បូង រួច​ផុត​ពី​អាណានិគម​បរទេស

១៥ សីហា ១៩៤៥ ជាថ្ងៃដែលកូរ៉េខាងត្បូងរួចផុតពីអាណានិគមរបស់ចក្រពត្តិជប៉ុន បន្ទាប់ពីប្រទេសផ្ដើមសង្គ្រាមលោកលើកទី២មួយនេះ ត្រូវកងទ័ពសម្ព័ន្ធមិត្តវាយសង្គ្រុបយ៉ាងសាហាវ ហើយវាត្រូវបានគេកំណត់ជាទិវាឯករាជ្យជាតិកូរ៉េខាងត្បូង លុះ២ឆ្នាំក្រោយមក ក្នុងថ្ងៃដដែលនេះ ឥណ្ឌាឯណោះវិញ ដែលស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេសជាយូរមកហើយនោះ ក៏ទទួលបានឯករាជ្យក្នុងថ្ងៃនេះដែរ ។

១៥ សីហា ជា​ថ្ងៃ​ដែល​មហាអំណាច​ឥណ្ឌា និង​កូរ៉េខាងត្បូង រួច​ផុត​ពី​អាណានិគម​បរទេស

រំលឹកបន្តិចដល់ការធ្វើអាណានិគមរបស់អង់គ្លេសមកលើឥណ្ឌា គឺវាចាប់ផ្ដើមឡើងកាលពីអំឡុងឆ្នាំ១៦០០ ដោយការចូលមកដល់នៃក្រុមហ៊ុន British East India Company ក្នុងនាមជាឈ្មួញប៉ុណ្ណោះ តែក្រោយមកក៏ចាប់ផ្ដើមរីកសាយនៃកម្លាំងយោធា និងចាប់ផ្ដើមគ្រប់គ្រងរដ្ឋបាលឥណ្ឌា រហូតដល់ឆ្នាំ១៧៥៧ អង់គ្លេសគ្រប់គ្រងឥណ្ឌាបានស្ទើរតែទាំងស្រុង ។

អ្នកតស៊ូ អ្នកដឹកនាំ និងអ្នកបដិវត្តឥណ្ឌាជាច្រើនរួមមាន លោក Mahatma Gandhi លោក Subhas Chandra Bose លោក Lala Lajpat Rai លោក Lala Lajpat Rai លោក Bhagat Singh លោក Gopal Krishna Gokhale លោក Jawaharlal Nehruនិងលោក Sardar Vallabhbhai Patel បានចាប់ផ្ដើមធ្វើការទាមទារសិទ្ធសេរីភាព និងឯករាជ្យភាពសម្រាប់ប្រទេសក្នុងសម័យកាលខុសៗគ្នា រហូតទទួលបានជោគជ័យនៅក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ។

ត្រលប់មកដល់ប្រវត្តិនៃការធ្វើអាណានិគមលើកូរ៉េខាងត្បូង ពីសំណាក់ចក្រពត្តិជប៉ុនវិញ វាចាប់ផ្ដើមឡើងក្រោយពីការដួលរលំនៃរាជវង្ស Joseon របស់កូរ៉េ នៅឆ្នាំ១៩១០ ដែលពេលនោះចក្រពត្តិជប៉ុនធ្លាប់មានគំនិតចង់ដាក់បញ្ចូលកូរ៉េ ឲ្យទៅជាដែនដីមួយរបស់ជប៉ុនតាំងពីយូរណាស់មកហើយ ។ ជាក់ស្ដែងប្រទេសទាំង២ធ្លាប់បានចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៨៧៦ ស្ដីពីការច្របាច់បញ្ចូលនូវរដ្ឋាភិបាល Meiji ទៅនឹងចក្រពត្តិជប៉ុនខាងផ្នែកយោធា រដ្ឋបាល និងជំនួញផ្សេងៗ ដោយមានគោលជំហរចង់បញ្ចូលគ្នា ផ្នែកនយោបាយ និងសេដ្ឋកិច្ច ។

មួយជំហានទៀតដែលជប៉ុនខិតចូលកាន់តែជ្រៅ នៃការកាន់កាប់កូរ៉េ នោះគឺសន្ធិសញ្ញាឆ្នាំ១៩០៥ ដែលអាណាចក្រកូរ៉េប្ដេជ្ញាថា និងការពារចក្រពត្តិជប៉ុន រហូតដល់ឆ្នាំ១៩១០ ។ សន្ធិសញ្ញាមួយទៀត ស្ដីពីការបញ្ចូលកូរ៉េទៅជាឧបសម្ពន្ធជប៉ុនក្នុងឆ្នាំ១៩១០ តែវាមិនដែលត្រូវបានកូរ៉េចុះហត្ថលេខាយល់ព្រមនោះទេ ។ ការគ្រប់គ្រងរបស់ជប៉ុនមកលើកូរ៉េ បានបញ្ចប់ត្រឹមឆ្នាំ១៩៤៥ ក្នុងពេលដែលកងទ័ពអាមេរិក និងសូវៀត ឡើងវាយរំដោះឧបទ្វីបកូរ៉េ ចេញពីកណ្ដាប់ដៃចក្រពត្តិជប៉ុន ហើយកូរ៉េខាងត្បូងក៏សម្រេចយកថ្ងៃទី១៥ ខែសីហា សម្រាប់ទិវាឯករាជ្យរបស់ខ្លួន ៕

១៥ សីហា ជា​ថ្ងៃ​ដែល​មហាអំណាច​ឥណ្ឌា និង​កូរ៉េខាងត្បូង រួច​ផុត​ពី​អាណានិគម​បរទេស

ប្រែសម្រែ៖ kqube
ប្រភព៖ IBT, Korea

  • ១៥ សីហា ជា​ថ្ងៃ​ដែល​មហាអំណាច​ឥណ្ឌា និង​កូរ៉េខាងត្បូង រួច​ផុត​ពី​អាណានិគម​បរទេស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: