លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​

សមាជិកព្រឹទ្ធសភា ហ្វីលីពីន មួយរូប ព្រមានថា លោក រ៉ូទ្រីកូ ឌូតឺតេ ប្រធានាធិបតីថ្មី អាចប្រឈមនឹងសវនាការ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោយពីមនុស្សរាប់រយនាក់ស្លាប់ ក្នុងសង្គ្រាមប្រឆាំងថ្នាំញៀន ។

លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​

អ្នកស្រី ដេលីម៉ា បញ្ជាក់ថា ការព្រមានដូច្នេះគឺមិនមែនជាការគំរាមឡើយ ប៉ុន្តែផ្អែកលើភាពជាក់ស្ដែង ព្រោះអ្នកជំនាញជាច្រើននិយាយថា ប្រសិនបើមានការសម្លាប់មនុស្សច្រើនដោយមិនបានឆ្លងកាត់ដំណើរការស៊ើបអង្កេត បញ្ហានេះ អាចធ្វើឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិបញ្ជូនរដ្ឋអាជ្ញាមួយរូបទៅកាន់ប្រទេស ហ្វីលីពីន ដើម្បីស៊ើបអង្កេត ហើយអាចមានសវនាការមួយ ផ្នែកលើច្បាប់របស់ ICC ដែលមានឈ្មោះថា លក្ខន្តិកទីក្រុង រ៉ូម (Rome Statute) ។ ជនសង្ស័យទាក់ទងនឹងថ្នាំញៀនជាង ៥ ពាន់នាក់ ត្រូវបានចាប់ខ្លួន ចំណែកមនុស្សរហូតដល់ជិត ៦០ ម៉ឺននាក់ បានចូលសារភាពដោយខ្លួនឯង ។

“នេះមិនមែនជាការលេងសើចឡើយ គឺលោកប្រធានាធិបតីអាចក្លាយជាគោលដៅស៊ើបអង្កេតដោយតុលាការអន្តរជាតិណាមួយ ដូចជា តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដើម” អ្នកស្រីសមាជិកសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ហ្វីលីពីន បញ្ជាក់ដូច្នេះ ដោយបង្ហាញឯកសារចងក្រងមួយដែលមានឈ្មោះថា “បញ្ជីឈ្មោះមនុស្សដែលត្រូវសម្លាប់” បង្ហាញតួលេខជនសង្ស័យ ៦០១ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់ដំណែងនៅចុងខែ មិថុនា ។

គណៈកម្មការយុត្តិធម៌របស់ព្រឹទ្ធសភា ហ្វីលីពីន នឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២១ សីហា ស្ដីអំពីបញ្ហាសម្លាប់មនុស្សច្រើន ក្នុងសង្គ្រាមប្រឆាំងថ្នាំញៀន ហើយអ្នកស្រី ដេលីម៉ា បានជំរុញឲ្យលោកប្រធានាធិបតី យកចិត្តទុកដាក់ទៅលើកិច្ចប្រជុំរបស់របស់គណៈកម្មការ ដែលអ្នកស្រីជាប្រធាន ។ ចំណែកលោក ឌូតឺតេ អះអាងថា អ្នកដែលត្រូវបានប៉ូលិសសម្លាប់ភាគច្រើនជាអ្នកពាក់ព័ន្ធនឹងថ្នាំញៀន ដោយលោកសារភាពថា មួយជាចំនួនរងគ្រោះស្លូតត្រង់ ប៉ុន្តែលោកមិនបន្ធូរបន្ថយប្រតិបត្តិការប្រឆាំងថ្នាំញៀនឡើយ ។
លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​

លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​
ប្រែសម្រួល៖ kqube
ប្រភពៈ៖ asiancorrespondent

  • លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: