សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​

6 Videos


សុគន្ធ និសា កម្រនឹងចេញទៅក្រៅប្រទេសណាស់ ដោយឡែកនៅក្នុងខែសីហានេះ នាងត្រូវចេញទៅសម្តែងរួមគ្នាជាមួយបុរសង្ហារ អេឡិច ចាន់ត្រា នៅប្រទេស ជប៉ុន ជាមួយគ្នា ។ គម្រោងចេញទៅសម្តែងរបស់ សុគន្ធ និសា និង អេឡិច ចាន់ត្រា លើកនេះគឺដើម្បីស្វែងរកថវិការមកជួយដល់មន្ទើពេទ្យគន្ធបុប្ជា ។

សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​

តាមគម្រោងអ្នកទាំងពីរនឹងត្រូវចេញទៅទីនោះនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ នេះ បងប្អូនខ្មែរដែលរស់នៅប្រទេស ជប៉ុន កំពុងទន្ទឹងរងចាំវត្តមានរបស់អ្នកទាំងពីរយ៉ាងអន្ទះសារ ។ សុគន្ធ និសា កាន់តែមមាញឹកខ្លាំងនៅក្នុងការងារ ទោះបីជានាងមានការងារមមាញឹកនៅក្នុងការងារ យ៉ាងណាក្តី នាងនៅតែទទួលយកការសម្តែងនៅប្រទេសជប៉ុន ពីព្រោះនាងចង់ស្វែងរកថវិការដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​

ចំណែក លោក អេឡិច ចាន់ត្រា ទើបតែត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញ កាលពីពេលថ្មីៗនេះ ពេលនេះលោកថែមទាំងត្រៀមខ្លួនចេញទៅសម្តែងនៅប្រទេសជប៉ុន ។ ពេលត្រឡប់មកពីប្រទេសជប៉ុនវិញ លោកនឹងត្រូវចេញទៅសម្តែងនៅប្រទេសបារាំងជាបន្តទៀត ។

សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​

លោក អេឡិច ចាន់ត្រា ពិតជាមមាញឹកនៅក្នុងការងារខ្លាំងណាស់ គ្រាន់តែមកដល់ស្រុកភ្លាម ទទួលបានការងារថ្មីៗជាបន្តបន្ទាប់ ទោះបីជាលោកឈឺក្តីលោកនៅតែព្យាយាមចេញសម្តែងទាំងឈឺ ដោយមិនខ្វល់ពីសុខភាពឡើយ ៕ អាលីណា

សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​សុគន្ធ និសា ដឹក​ដៃ អេ​ឡិច ចាន់​ត្រា ទៅ​ជប៉ុន​