តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

6 Videos

សម្រាប់តារាខ្លះកុំថាឡើយតែមិនទាន់រៀប ឬ មិនទាន់មានកូន ក៏នៅតែមិនអាចសាងតំណែងក្នុងដួងចិត្តទស្សនិកជន ប៉ុន្តែសម្រាប់តារាទាំង ៨ ដួងនេះវិញ ប្រជាប្រិយភាពហាក់មិនរង្គោះរង្គើសោះឡើយ កាន់តែសម្តែងគឺកាន់តែធ្វើឱ្យទស្សនិកជនពេញចិត្ត និង គាំទ្រអស់ពីចិត្ត។ តើតារាណាខ្លះ ដែលមានសមត្ថភាពនៅអាចរក្សាប្រជាប្រិយភាពមិនធ្លាក់ចុះទាល់តែសោះ?
១ នុន វៈរ៉ានុច
អតីតតារាស្រីប៉ុស្តិ៍លេខ ៧ អ្នកនាង នុន វៈរ៉ានុច (Noon Woranuch) បានសម្រេចចិត្តធ្វើជាតារាស្រីឯករាជ្យមិនស្ថិតក្នុងការគ្រប់គ្រង់របស់ប៉ុស្តិ៍ តែទោះជាយ៉ាងនេះក្តី នាងហាក់ទទួលការងារភាគច្រើនជាមួយប៉ុស្តិ៍លេខ ៣។ អ្នកនាង នុន វៈរ៉ានុច រៀបការតាំងពីឆ្នាំ ២០១០ តែមកទល់ពេលនេះមិនមានដំណឹងល្អទាក់ទងនឹងរឿងទាយាទសូម្បីតែបន្តិច។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
២ ឈុំផូ អារ៉ាយ៉ា
តារាស្រីសិចស៊ី និង ប្រឡូកក្នុងមជ្ឈមដ្ឋាននៅប្រទេសនៅប៉ែកអឺរ៉ុប ត្រូវបានទស្សនិកជនស្គាល់ថាជាអ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) ហើយអ្វីដែលធ្វើឱ្យទស្សនិកជនស្ងើចបំផុត គឺមង្គលការរបស់នាងជាមួយសេដ្ឋី នុត វិសៈរ៉ុត ចំណាយអស់ប្រាក់រាប់លានដុល្លារ។ ជារៀងរាល់ឆ្នាំ អ្នកនាង ឈុំផូ តែងតែមានវត្តមានក្នុងខ្សែភាពយន្តមិនដែលខាន តែមួយរយៈពេលចុងក្រោយនេះ ស្វាមីរបស់នាងបានសំណូមពរឱ្យនាងដក់ខ្លួនពីការងារសិល្បៈខ្លះ ដើម្បីមានពេលបង្កើតទាយាទផ្គាប់ចិត្តម្តាយក្មេក។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៣ ភីម ម៉ាសា
តារាចម្រៀង និង តួឯកស្រីក្នុងរឿង «លិខិតស្នេហា» (Likit Sanae Ha) អ្នកនាង ភីម ម៉ាសា (Pim Marsha) វិញ បានរៀបការតាំងពីឆ្នាំ ១៩៨៨ ជាមួយតារាចម្រៀង អាំផន ឡាំផូន ប៉ុន្តែនៅឆ្នាំ ១៩៧៧ ក៏សម្រេចចិត្តលែងលះបន្សល់ទុកកូនប្រុសម្នាក់ ដែលពេលនេះកូនរបស់អ្នកនាង ភីម ម៉ាសា មានអាយុជិត ១៨ ឆ្នាំ តែសម្រស់អ្នកនាងនៅតែស្អាត ហើយនៅតែរក្សាតំណែងជាតារាឯកស្រី បើទោះជាពេលនេះអ្នកនាងមានអាយុ ៤៥ ឆ្នាំ ក៏ដោយចុះ។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៤ ប៉រ ណៈថាវុត
សម្រាប់តារាប្រុសរបស់ប៉ុស្តិ៍លេខ ៣ ហើយក៏ជាតួឯកប្រុសក្នុងរឿង «ទាសករបេះដូង» (Nang Tard) លោក ប៉រ ណៈថាវុត (Por Nattawut) ទោះជាពេលនេះលោកមានកូន ២ នាក់ តែរាល់តំណែងជាតួឯកប្រុសនៅតែមិនអាចរបូតពីកណ្តាប់ដៃរបស់លោក ហើយថែមទាំងជ្រើសរើសសម្តែងសុទ្ធតែជាសាច់រឿងដែលលេចធ្លោ។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៥ ខេន ធារ៉ាដេត
ចំពោះលោក ខេន ធារ៉ាដេត (Ken Theeradeth) ដែលជាតារាឯកប្រុសប្រចាំប៉ុស្តិ៍លេខ ៣ ម្នាក់ទៀត ហើយក៏បានសាងប្រជាប្រិយយ៉ាងខ្លាំងតាមរយៈរឿង «រសៀលគងស្នេហ៍» (Sawan Biang) ក៏ជាឪពុកគេដែលមានកូនប្រុសដល់ទៅ ២ នាក់ដូចគ្នា។ ទោះជាឈានចូលអាយុ ៣៨ ឆ្នាំ តែលោកក៏បានទទួលថតរឿងជាបន្តបន្ទាប់ ជាពិសេសរឿង «បិសាចកាមទេព» ដែលចាប់ដៃគូសម្តែងជាមួយអ្នកនាង ឈុំផូ អារ៉ាយ៉ា កំពុងតែធ្វើឱ្យទស្សនិកជនទន្ទឹមរងចាំទស្សនាយ៉ាងខ្លាំង។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៦ តុយ ធីរៈផាត
តារាប្រុសវ័យ ៤៣ ឆ្នាំ លោក តុយ ធីរៈផាត (Tui Teerapat) តួឯកប្រុសក្នុងរឿង «តើពេលណាទើបមេឃជួបខ្សាច់» (Fah Jarod Sai) បានរៀបការតាំងពីឆ្នាំ ២០០៨ ជាមួយតារាបង្ហាញម៉ូដអ្នកនាង ណាតាឆា ប្លៀនវិធី ហើយសម្រាប់ពេលបច្ចុប្បន្ន លោក តុយ ធីរៈផាត មានកូនប្រុសម្នាក់ តែលោកក៏នៅតែបន្តទទួលតំណែងតួឯកប្រុសជាបន្តបន្ទាប់។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៧ ធីក ជេសាដាផន
បើងាកមកមើលតារាប្រុសវ័យ ៣៩ ឆ្នាំ ដូចជាលោក ធីក ជេសាដាផន (Tik Jesadaporn) ហើយក៏ជាតួឯប្រុសក្នុងរឿង «គំនុំចាញ់ស្នេហ៍» (Plerng Naree) គឺត្រូវបានទស្សនិកជនទទួលស្គាល់ថា លោកជាតារាប្រុសមិនចេះរើសតួស្រី ព្រោះទោះជាសម្តែងជាមួយតារាស្រីរូបណា លោកនៅតែគ្រប់គ្រងភាពស៊ីចង្វាក់ធ្វើឱ្យសាច់សាច់រឿងគឺពោរពេញដោយស្នេហារ៉ូមែនទិក និង ភាពជ្រាវជ្រៅ។ លោក ធីក ជេសាដាផន បានរៀបការជាមួយនារីក្រៅពិភពសិល្បៈ តែជានារីហៃសូមានទ្រព្យសម្បត្តិ ភីន សិតៈម៉ុន និង បច្ចុប្បន្ននេះមានកូនប្រុសម្នាក់។

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…

តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…តារា ៨ ដួង ទោះ​រៀបការ ឬ មានកូន​ហើយ ក៏​នៅតែ​…
៨ ម៉ៃ ភីរ៉ាត
កំពុងតែសាងភាពល្បីល្បាញមិនថាក្នុងប្រទេស និង ក្រៅប្រទេស ជាពិសេសមិត្តអ្នកគាំទ្រនៅប្រទេសចិន គឺលង់នឹងភាពសង្ហា និង សម្លេងដ៏ពីរោះរបស់តារាចម្រៀង និង តារាសម្តែងលោក ម៉ៃ ភីរ៉ាត (Mike Pirath ) ស្រាប់តែនៅសុខៗ ក៏លេចព័ត៌មានថា លោកមានកូនប្រុសរួចទៅហើយ។ ទោះជាយ៉ាងនេះក្តីមិត្តអ្នកគាំទ្រក៏នៅតែបន្តតាមដានស្នាដៃរបស់លោកដដែរ៕ ខេរី (ប្រភព៖ អឹមថៃ)