ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ដែល​បាត់​ពី​រ៉ា​ដា​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មន្ត្រី​យោធា​ទាំង​៥​នាក់​អស់​គ្មាន​សល់​ រួម​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​

​សារព័ត៌មាន​របស់​ថៃ​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ផ្ទុក​មនុស្ស​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍​ម្នាក់​ផង​ដែល​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ ត្រូវ​បាន​ធ្លាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ ដោយ​បាន​សម្លាប់​មនុស្ស​ជិះ​ក្នុង​យន្តហោះ​ទាំង​៥​នាក់​អស់​គ្មាន​សេសសល់​ម្នាក់​ឡើយ​ ។​

ឧទ្ធម្ភាគចក្រ​យោធា​ថៃ​១​គ្រឿង​ដែល​បាត់​ពី​រ៉ា​ដា​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មន្ត្រី​យោធា​ទាំង​៥​នាក់​អស់​គ្មាន​សល់​ រួម​ទាំង​ឧត្តមសេនីយ៍​ម្នាក់​ផង​

​លោក​ឧត្តមសេនីយ៍​ Somsak​ Ninbanjerdkun​ បាន​និយាយ​ឲ្យ​ដឹង​ថា​ អាកាសធាតុ​ដ៏​អាក្រក់​បាន​បង្ក​ឲ្យ​ឧទ្ធម្ភាគចក្រ​យោធា​ធុន​ UH-72A​ Lakota​ នោះ​ធ្លាក់​នៅ​ខេត្ត​ Chiang​ Mai​ ប្រទេស​ថៃ​ សម្លាប់​មនុស្ស​ចំនួន​៥​នាក់​ ដែល​ក្នុង​ចំណោម​អ្នក​ស្លាប់​ គឺ​មាន​លោក​ឧត្តមសេនីយ៍​ Noppron​ Ruanchan​ ម្នាក់​ផង​ ។​

​ឧទ្ធម្ភាគចក្រ​យោធា​ថៃ​ធុន​ UH-72A​ Lakota​ (​ផលិត​នៅ​សហរដ្ឋអាមេរិក​)​ បាន​ចូលរួម​បំពេញបេសកកម្ម​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ Pai​ ជិត​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ហើយ​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ​នៅ​ខេត្ត​ Phitsanuloke​ ជាមួយនឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​ចំនួន​៥​នាក់​ តែ​ជា​អកុសល​ ត្រូវ​បាន​ធ្លាក់​សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំងអស់​តែ​ម្តង​ ៕​

Related