ជនបរទេស១នាក់លង់ទឹកស្លាប់នៅឆ្នេរអូរត្រេះ

ខេត្តព្រះសីហនុ៖ ជនបរទេស១នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅឆ្នេរសមយទ្រ ស្លាប់កាលពីវេលាម៉ោង១៣ និង២៦នាទី រសៀលថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះត្រូវគេដឹងថា បានស្លាប់បន្ទាប់ពីចុះងូតទឹកសមុទ្រ ខណៈពេលមេឃកំពុងរលឹមនិងខ្សល់នៅលើផ្ទៃសមុទ្រ។

KA-15-08-2016-10

យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនបរទេសមួយនាក់ស្លាប់នៅឆ្នេរអូរត្រេះ។ ដែលមានឈ្មោះ KIRILL NIKOLAEV ភេទប្រុស កើតថ្ងៃទី 18.08.1967 សញ្ជាតិរុស្សី មុខរបរ ចូលនិវត្ត ( លិខិតឆ្លងដែន កំពង់តែរងចាំកូនយកមកឲ្យ ) ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ក្នុងបូរីសុខសាន្ត ស្ថិតនៅ ក្រុមទី១៦ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

KA-15-08-2016-11

តាមការផ្តល់ព័ត៌មានពីមិត្តស្រីរបស់ជនរងគ្រោះ ដែលមានឈ្មោះ ម៉ិល សារា សញ្ជាតិខ្មែរ បានឲ្យដឹងថា៖ ជនរងគ្រោះបានចេញពីផ្ទះមកហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានឈ្មោះ ស្រី ពៅ ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ពេលហូបរួចនៅម៉ោង 12 និង50នាទី ជនរងគ្រោះក៏បានចុះហែលទឹកលេង រហូតដល់ម៉ោង 13 និង26នាទី ទើបដឹងថា គាត់លង់ទឹកស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសាកសពត្រូវបានត្រូវដឹកយកទៅរក្សារទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕ សមុទ្រខៀវ

KA-15-08-2016-12