ថៃ​អាច​បាត់​ចំណូល​ជិត​៣០០​លាន​ដុល្លារ​ពី​ទេសចរណ៍ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ និពន្ធដោយ : ថ្មីៗ       August-15-2016, 8:59 pm         169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ​អាច​បាត់​ចំណូល​ជិត​៣០០​លាន​ដុល្លារ​ពី​ទេសចរណ៍ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​​អាជ្ញាធរ​ថៃ​បាន​អះអាងថា ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្តាហ៍​មុន​អាចធ្វើ​ឲ្យ​ថៃ បាត់បង់​ភ្ញៀវទេសចរ​ដល់ ២​សែន​នាក់​និង​បាត់​ចំណូល​ពី​វិស័យនេះ​រហូតដល់ ២៩៣ លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ច​ប្ចុ​ប្បន្ន​នេះ អាជ្ញាធរ​ថៃ​កំពុង​តាម​ប្រមាញ់​អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​អស់ ៤​នាក់​កន្លងមក​នេះដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថៃ​អាច​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រហែល ២៩៣​លាន​ដុល្លារ​អាមេរិក ដោយសារ​ភ្ញៀវទេសចរ​រហូតដល់ ២​សែន​នាក់​បោះបង់​ដំណើរ​កម្សាន្ត​នៅ​ថៃ ក្រោយ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ជាច្រើន​កន្លែង​នៅ​សប្តាហ៍​មុន​។  នេះ​បើតាម​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​លើកឡើងថា ការវាយប្រហារ​ដោយ​គ្រាប់បែក​កន្លងមកនេះ​អាច​នឹងធ្វើ​ឲ្យ​មានការ​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ថមថយ​អ្នកទេសចរ​ជាពិសេស​អ្នកទេសចរ​មកពី​តំបន់​អាស៊ី​នេះ​តែម្តង​។ ក្នុង​ឆ្នាំ ២០១៦​នេះ ថៃ​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ពី​បរទេស​ប្រហែល ៣២​លាន​នាក់ ហើយ​បង្កើត​ចំណូល​បាន​ប្រហែល ៧០​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

​លោក​បន្តថា ៖«​ត្រឹម​ចុង​ឆ្នាំនេះ វា​អាចមាន​ការលុបចោល​ដំណើរ​កម្សាន្ត​ចន្លោះ​ពី​១​សែន ទៅដល់​២​សែន ។ ហើយ​ចំណូល​ដែល​ខាតបង់​នេះ​អាចមាន​តម្លៃ​សរុប​ចន្លោះ​ពី ១២៦​លាន​ទៅ ២៩៣​លាន​ដុល្លារ​អាមេរិក​ឯណោះ​»​។​

​ទេសចរណ៍​ជា​វិស័យ​សំខាន់បំផុត​មួយ​របស់​រាជាណាចក្រ​ថៃ ហើយ​វា​រកចំណូលបាន ១០​ភាគរយ​នៃ​ចំណូល​ក្នុងស្រុក​សរុប​។ ស្រប​ពេលដែល​សេដ្ឋកិច្ច​ថៃ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​មិនល្អ​ប្រសើរ​ផង​ដោយសារ​របប​សឹក​នៅ​បន្ត​ដឹកនាំ​នោះ វិស័យ​ទេសចរណ៍​នេះ​បាន​កា្ល​យ​ជា​វិស័យ​ដ៏​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​ថៃ​ដែរ​។

ថៃ​អាច​បាត់​ចំណូល​ជិត​៣០០​លាន​ដុល្លារ​ពី​ទេសចរណ៍ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ និពន្ធដោយ : ថ្មីៗ       August-15-2016,  8:59 pm         169

​សូម​រំលឹក​បន្តិច​ថា កាលពី​ចុង​សប្តាហ៍ ការ​បំផ្ទុះ​គ្រាប់បែក​កើតឡើង​នៅ​ច្រើន​កន្លែង​ផ្សេងគ្នា​ក្នុងនោះ​មាន​ហួ​ហីន និង​នៅ​ភូ​កេ​ត ដែល​សុទ្ធសឹងតែ​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ថៃ​និង​ទាក់ទាញ​ទេសចរ​រាប់លាន​នាក់​រាល់​ឆ្នាំ​។​ដូច្នេះហើយ​ការវាយប្រហារ និង​អំពើហិង្សា​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​ធ្វើ​ឲ្យ​មនុស្ស​ភ័យខ្លាច​រអា​ខ្លាំង​នោះ ពិតជា​ក្លាយជា​ឧបសគ្គ​មួយ​ធំ​សម្រាប់​វិស័យ​ទេសចរណ៍​ថៃ​ប្រាកដ​ណាស់​។​

​មកទល់ពេលនេះ គ្មាន​ក្រុម​ណាមួយ​ចេញមុខ​ប្រកាសថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​ឡើយ​។ ហើយ​អាជ្ញាធរ​ថៃ​កំពុង​បន្ត​ដុតដៃដុតជើង​តាម​វែកមុខ​អ្នកបង្ក​និង​អ្នកពាក់ព័ន្ធ​ផងដែរ​។ យ៉ាងណាមិញ ប៉ូលិស​ថៃ​បាន​អះអាង​រួចហើយ​ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​មិន​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​អន្តរជាតិ​ឡើយ​។ វា​គ្រាន់តែ​ជា​សកម្មភាព​វិទ្ធង្សនា​ដែល​រៀបចំឡើង​ក្នុង​គោលដៅ​ប្រឆាំង​អាជ្ញាធរ​ថៃ​ប៉ុណ្ណោះ​៕