​លោក​មេភូមិ​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បង្កើត​ ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ភូមិ​

6 Videos


វាជារឿងមិននឹកស្មានដល់ ដែលបុរសវ័យចំណាស់ជាឪពុកម្នាក់ត្រូវបានកូនស្រីបង្កើតប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួន ព្រោះតែចាប់រំលោភនាងដោយប្រើអំពើអសីលធម៌ តណ្ហាក្រាស់ ដូចសត្វតិរិច្ឆានទៅលើរូបនាង ។

បុរសល្មោភកាមនោះជាប្រធានភូមិ បានចាប់រំលោភកូនស្រីខ្លួនឯងនោះ មានឈ្មោះ តុត ព្រុត អាយុ ៥៦ ឆ្នាំ ជាជនជាតិ ភ្នង ជាមេភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ នារីរងគ្រោះជាកូនឈ្មោះ ព្រុត រង្វន់ អាយុ ២២ ឆ្នាំ រស់នៅជាមួយ និង ក្រុមគ្រួសារ ។

​លោក​មេភូមិ​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បង្កើត​ ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ភូមិ​

ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់កូនស្រីរងគ្រោះបានបញ្ជាក់ថា ឪពុករបស់ខ្លួនឈ្មោះ តុត ព្រុត បានចាប់រំលោភនាងកាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ ព្រមទាំងធ្វើការគំរាមកំហែងឲ្យលាក់រឿងនេះកុំឲ្យអ្នកណាដឹងទៀតផង ។ ដោយយល់ឃើញថាឪពុកមានចិត្តដូចសត្វតិរិច្ឆាន ទើបនាងបង្ខំចិត្តដាក់ពាក្យបណ្ដឹងប្ដឹងឪពុកពីបទរំលោភសេពសន្ថវៈ ។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅសាកសួរ ។

​លោក​មេភូមិ​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បង្កើត​ ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ភូមិ​

លោក ខ្លូក សុឃា អធិការនគរបាលស្រុកកោះញែកបានបញ្ជាក់ថា នារីរងគ្រោះពិការជើងម្ខាង ក្រោយពេលឪពុកចាប់រំលោភរួចនាងមានការភិតភ័យយ៉ាងខ្លាំង ក៏បានរត់ទៅពួននៅក្នុងចំការដើម្បីចាំហៅម៉ូតូជិះទៅរកសមត្ថកិច្ចប្ដឹង ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះប៉ូលីសក៏បានបញ្ជូនជនសង្ស័យជាមួយនឹងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕

សុថាត់