ការផ្គត់ផ្គង់​ទឹក​សាធារណៈ​សម្រាប់​មនុស្ស​រា​ប់​លាន​នាក់​នៅ​អាមេរិក​ពុំមាន​សុវត្ថិភាព​ទេ​

    ​ប្រជាជន​អាមេរិក​រាប់លាន​នាក់​អាច​នឹង​កំពុង​ផឹកទឹក​មិនមាន​សុវត្ថិភាព​ដោយសារ​មាន​ជាតិគីមី​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​ស្ថាប័ន​បរិស្ថាន Environmental Science & Technology Letters ចេញផ្សាយ​ដោយ CNN ថ្ងៃទី ៩ សីហា​។​

​    ​សារធាតុ​គីមី​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ Polyfluoroalkyl និង Perfluoroalkyl ឬក៏ PFASs ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ធាត់ ត្បៀត​អ័រម៉ូន និង​មហារីក​។​

​    ​ដោយ​បង្កើតឡើង​ជាង ៦០ ឆ្នាំ​មកហើយ​នោះ សារធាតុ PFASs គឺជា​ប្រភេទ​សារ​ធាតុគីមី​បង្កើតឡើង​ដោយ​មនុស្ស ជ្រាបចូល​បរិស្ថាន​បន្តិច​ម្តងៗ​។ 

​    ​លោក Susan M. Pinney ជា​អ្នកជំនាញ​ម្នាក់​ក្នុង​នាយកដ្ឋាន​សុខភាព​និង​បរិស្ថាន​នៅ​សាកលវិទ្យាល័យ University of Cincinnati បាន​និយាយថា "​ខ្ញុំ​គិតថា​អាមេរិក​គួរតែ​ព្រួយបារម្ភ​អំពី​សារធាតុ​គីមី​ទាំងនេះ​"៕