លោក ស៊ុន ចាន់ថុល សន្យា​ផ្តល់​ម៉ូតូ​ថ្មី​ម្នាក់​មួយគ្រឿងៗ ដល់​សិស្ស​ជាប់​និទ្ទេស A នៅ​ស្រុក​កោះធំ និពន្ធដោយ : រ៉ឹម ភារី       August-15-2016, 9:59 pm         222

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ស៊ុន ចាន់ថុល សន្យា​ផ្តល់​ម៉ូតូ​ថ្មី​ម្នាក់​មួយគ្រឿងៗ ដល់​សិស្ស​ជាប់​និទ្ទេស A នៅ​ស្រុក​កោះធំ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​សន្យាថា លោក​នឹង​ផ្តល់​ម៉ូតូ​ថ្មី​ម្នាក់​មួយគ្រឿងៗ ចំពោះ​សិស្ស​ជាប់​និទ្ទេស A​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ ការសន្យា​នេះ ធ្វើឡើង​នៅក្នុង​ពិធី​សំ​ណះ​សំ​ណា​ល​ជាមួយ​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុប កាលពី​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៦​។

​នៅ​ចំពោះមុខ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង​៦០០​នាក់ មកពី​វិទ្យាល័យ​នានា​នៃ​ស្រុក​កោះធំ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សន្យាថា លោក​នឹង​ផ្តល់​ម៉ូតូ​ថ្មី​ម្នាក់​មួយគ្រឿងៗ ចំពោះ​សិស្ស​ជាប់​និទ្ទេស A ឆ្នាំនេះ និង​ផ្តល់​ថវិកា​ចំនួន​១០​ម៉ឺន​រៀល សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។

​ក្រៅពី​ការប្រកាស​ផ្តល់​រង្វាន់​លើកទឹកចិត្ត លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងរៀន ដើម្បី​ឲ្យ​ប្រឡង​ជាប់​ទាំងអស់គ្នា​។ លើសពីនេះ លោក​បានស្នើ​ឲ្យ លោកគ្រូ​អ្នកគ្រូ ផ្តល់​ការបង្រៀន​បំប៉ន ពង្រឹងសមត្ថភាព​បន្ថែម​ដល់ សិស្សានុសិស្ស ដើម្បី​ត្រៀម​សម្រាប់​ការប្រឡង ដែល​នឹង​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៥-២០១៦​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៦​។ ក្នុងនោះ មាន​១៥៧ មណ្ឌល ៣,៧៨១​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​ប្រឡង​ជាង​៩​ម៉ឺន​នាក់​នៅ​ទូទាំង​រាជធានី​ខេត្ត​៕