លង់ទឹក​ស្រះ​ស្លាប់​ទាំង​ឪពុក និង​ កូន សាកសព​ឱប​​ជាប់​គ្នា​

6 Videos


ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ ប្រពន្ធយំសោកបោកប្រាណ ដោយសារប្ដី និង កូនលង់ទឹកស្រះស្លាប់ទាំង ២ នាក់ ហើយសាកសពទាំងពីរឪពុក និង កូនបានស្លាប់ឱបគ្នា ។

លង់ទឹក​ស្រះ​ស្លាប់​ទាំង​ឪពុក និង​ កូន សាកសព​ឱប​​ជាប់​គ្នា​

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ នៅទឹកស្រះ ជម្រៅ៤ម៉ែត្រ ទំហំ៤គុណ១៣ម៉ែត្រ ស្ថិតនៅខាងជើង ផ្ទះជនរងគ្រោះ ប្រហែល១៥០ម៉ែត្រ ដែលឪពុក នាំកូនទៅ ស្រោចដំណាំដូង ដែលទើបនិងដាំថ្មី នៅចំណុចផ្លូវ លំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះដែល បានស្លាប់ ក្នុងករណី ខាងលើនេះទី១-ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរ ជាបុគ្គលិក សណ្ឋាគារជាឪពុក និង ទី ២-ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ ១២ ឆ្នាំ មុខរបរសិស្សជាកូន ។

លង់ទឹក​ស្រះ​ស្លាប់​ទាំង​ឪពុក និង​ កូន សាកសព​ឱប​​ជាប់​គ្នា​

បច្ចុប្បន្នសពទាំងពីរនាក់ឪពុក-កូនត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ នគរបាលស្រុកបានបញ្ជាក់ថា ហេតុការណ៍ នេះត្រូវបានក្មេងៗឃ្វាលគោឃើញឪពុក-កូនធ្លាក់ចូលស្រះ ហើយបានរត់ទៅប្រាប់អ្នកភូមិដែលនៅក្បែរនោះឲ្យជួយសង្គ្រោះ តែជាអកុស្សលឪពុក និង កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

លង់ទឹក​ស្រះ​ស្លាប់​ទាំង​ឪពុក និង​ កូន សាកសព​ឱប​​ជាប់​គ្នា​

តាមការពិនិត្យសាកសពរបស់កម្លាំងសមត្ថកិច្ចនគរបាល និង ប្រជាពលរដ្ឋដែលបានទៅស្រង់ជនរងគ្រោះបានសន្និដ្ឋានថា ប្រហែលជាឪពុករវល់ស្រោចដំណាំ កូនទៅលេងទឹកហើយលង់ បន្ទាប់មកឪពុកទៅជួយ តែជួយមិនបានទើបបណ្ដាលឲ្យស្លាប់ទាំង ២ នាក់តែម្តង ដោយសាកសពមានសភាពឱបគ្នាជាប់ ៕

សុថាត់