Adda ចេញវិដេអូសូមទោសជាផ្លូវការ ជាពិសេសទៅប្អូនស្រី Khun Lee និង Fan

នៅពេលនេះអ្នកនាង Adda បានចេញវិដេអូក្លីបមួយបកស្រាយទៅលើបញ្ហាថ្មីៗនៅលើបណ្តាញសង្គម ទាក់ទងទៅនឹងការ Comment របស់គាត់ទៅលើប្អូនស្រី Khun Lee ដែលបាន Cover បទចម្រៀងនឹកអូនបានត្រឹមស្រមៃ យកទៅកែប៉ារូល។ អ្នកនាងបានបន្តថាគាត់មិនចង់រៀបរាប់ច្រើនទេ ដោយសារតែក្លីបនេះគឺជាវិដេអូសូមទោសជាផ្លូវការ ទី១ សូមទោសទៅលើប្អូនស្រី Khun Lee ដែលធ្វើឲ្យប្អូនស្រី អន់ចិត្ត អត់សប្បាយចិត្ត បាក់ទឹកចិត្ត ហើយទី២ សូមទោសទៅដល់អ្នកគាំទ្រ និងអ្នកមិនគាំទ្រទាំងអស់ ទៅលើពាក្យសំដីខុសឆ្គងរបស់គាត់កន្លងមក។

អ្នកនាងបានរៀបរាប់ថា សម្រាប់គាត់ គឺគាត់មានអារម្មណ៍សោកស្តាយ និងអត់សប្បាយចិត្តនៅពេលដែលឃើញ Comment និង Share របស់អ្នកទាំងអស់គ្នា។ គាត់បានយកពាក្យសំដីទាំងនោះយកមកគិត ដោយការទទួលខុសត្រូវលើ Comment ដែលបានសរសេរ និងកំហុសជាអចេតនា។ តែអ្នកនាងសប្បាយចិត្តចំពោះការរិះគន់របស់អ្នកទាំងអស់គ្នា ដើម្បីយកមកស្ថាបនាខ្លួន។

ជាចុងក្រោយអ្នកនាងមានអារម្មណ៍សោកសា្តយជាខ្លាំង និងអរគុណចំពោះអ្នកគាំទ្រ លើកទឹកចិត្ត មិនបោះបង់អ្នកនាងចោល។ លើសពីនេះ អ្នកនាង Adda សូមទោសម្តងទៀត ដែលសំដីរបស់អ្នកនាងធ្វើឲ្យអ្នកទាំងអស់គ្នាមិនចូលចិត្ត ហើយអ្នកនាងសង្ឃឹមថានឹងមិនឲ្យរឿងទាំងនោះកើតឡើងម្តងទៀតឡើយ សូមឲ្យមិត្តទាំងអស់អនុគ្រោះ និងអធ្យាស្រ័យផងដែរ។ សូមប្រិយមិត្តទស្សនាវិដេអូសូមទោសជាផ្លូវការរបស់អ្នកនាង Adda នៅខាងក្រោមនេះ៖

ប្រភព៖ khmer-note.com


Related Posts