អ្នកជំនាញ​គ្រោង​ដាំ​ត្នោត​៥​ម៉ឺន​ដើម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-15-2016, 10:39 pm         216

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកជំនាញ​គ្រោង​ដាំ​ត្នោត​៥​ម៉ឺន​ដើម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​​សៀមរាប​៖ រុន​តា​ឯក គឺជា​ភូមិ​អភិវឌ្ឍន៍​ថ្មី ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។ ពិតជា​មិន​ខុសពី​ឈ្មោះ​ដែល​គេ​បាន​ហៅថា​ភូមិ​ធម្មជាតិ​មែន រុន​តា​ឯក​ជា​ភូមិ​ដែល​ហ៊ុំ​ព័ន្ធ​ដោយ​ដើមឈើ​ចម្រុះ និង​កាន់តែ​ស្រស់ស្អាត​ក្នុង​រដូវវស្សា​នេះ​។ ថ្មីៗ​នេះ អ្នកគ្រប់គ្រង​នៅ​ទីនោះ បានចាប់ផ្តើម​គម្រោង​ដាំ​ដើមត្នោត​ផងដែរ​។ តាម​គម្រោង គ្រាប់ត្នោត​ប្រមាណ​៥​ម៉ឺន​គាប់ នឹងត្រូវ​យកទៅ​ដាំ​ក្នុងភូមិ​អភិវឌ្ឍន៍​មួយ​នេះ​។​

​លោក ម៉ី ម៉ា​រ៉ា​ឌី អ្នកគ្រប់គ្រង​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ឲ្យ​ដឹងថា មាន​គ្រាប់ត្នោត​ជាង​១​ម៉ឺន​រួចហើយ ដែល​បាន​ដាំ​ក្នុងភូមិ​រុន​តា​ឯក​។ លោក​បញ្ជាក់ថា បើសិន​ដាំ​ទាន់​ខែវស្សា​នេះ លោក​នឹង​ដាំ​គ្រាប់ត្នោត​ឲ្យ​បាន ២៥០០០​គ្រាប់​។​

អ្នកជំនាញ​គ្រោង​ដាំ​ត្នោត​៥​ម៉ឺន​ដើម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-15-2016,  10:39 pm         216

«​ព្រោះ​យើង​យល់ថា​ការដាំ​នេះ រួមចំណែក​អភិរក្ស​ដើមឈើ​ជាតិ​យើង​ផង ហើយ​ថ្ងៃក្រោយ​ទៅ​បងប្អូន​យើង​អាច​ទទួលផល​សម្រាប់​ស​ហគ​មន៍​នេះ​បាន​ពី​ទឹកត្នោត ព្រោះ​ត្នោត​ឥឡូវ​មានតម្លៃ​ល្អ ហើយ​ភ្ញៀវ​មក​អាច​ទទួលទាន​ផ្លែ​ត្នោត ហើយ​ស្លឹក​វា​អាច​យកទៅ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​ភ្ញៀវ ដូចជា​មួក ហើយ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ពួកគាត់​បាន​ចំណូល​ពី​ដើមត្នោត​នេះ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ា​រ៉ា​ឌី​។​

​ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ត្នោត​យ៉ាងច្រើន​លើសលុប​នេះហើយ ទើប​លោក ម៉ា​រ៉ា​ឌី បង្ហាញ​ពី​បំណង​របស់លោក​ចង់​ដាំ​គ្រាប់ត្នោត​នៅ​រុន​តា​ឯក​ឲ្យ​បាន​៥​ម៉ឺន​ដើម​។ ហេតុផល​ដែល​លោក ម៉ា​រ៉ា​ឌី ជ្រើសរើស​គ្រាប់ត្នោត​ទៅ​ដាំ​ជំនួស​ដើម ព្រោះ​លោក​យល់ថា ការដាំ​ដោយ​គ្រាប់ ងាយស្រួល​កំណត់​ភេទ ហើយ​ត្នោត​ញី​មាន​អត្ថប្រយោជន៍​ជាង​ត្នោត​ឈ្មោល​។​

អ្នកជំនាញ​គ្រោង​ដាំ​ត្នោត​៥​ម៉ឺន​ដើម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-15-2016,  10:39 pm         216

​បច្ចុប្បន្ន​មានគ្រួសារ​ចំនួន ១០៣​គ្រួសារ​ហើយ ដែល​បាន​ទៅ​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ តាម​គោលការណ៍​របស់​គម្រោង​នេះ គឺ​ចង់បាន​ប្រជាជន​ជាង​៥០០​គ្រួសារ ដែល​ពួកគេ​បាន​បែក​ចេញពី​គ្រួសារ ដែល​រស់នៅក្នុង​ឧទ្យាន​ជាតិ​អង្គរ​។ លោក ម៉ា​រ៉ា​ឌី បន្ថែម​៖ «...​បើ​យើង​ដក​វត្ត​អារាម ត្រពាំង​បឹង សាលារៀន​។​ល​។ គឺ​យើង​នៅសល់​ដី​ប្រហែល ៨០០​ហិកតា​ទៀត​។ ដី​នៅទីនេះ​ទូលាយ អាច​ឲ្យ​ពួកគេ​ធ្វើ​កសិកម្ម​បានល្អ​ជាង​ដី​ក្នុង​តំបន់​អង្គរ ដែលមាន​លក្ខណៈ​តូចចង្អៀត​...»​។

អ្នកជំនាញ​គ្រោង​ដាំ​ត្នោត​៥​ម៉ឺន​ដើម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-15-2016,  10:39 pm         216

​គោលការណ៍​សំខាន់​សម្រាប់​អភិវឌ្ឍន៍​នៅ​ភូមិ​រុន​តា​ឯក គឺ​ផ្តោតលើ​ការងារ​កសិកម្ម និង​ទេសចរណ៍​។ អាជ្ញាធរ​ជាតិ​អប្សរា បានផ្តល់​អ្នកជំនាញ​បណ្តុះបណ្តាល​ដល់​សហគម​ន៍​ឲ្យ​ចេះ​ការងារ​ចម្លាក់​ឈើ ស្បែក ការធ្វើ​ម្ហូប សេវា​រទេះគោ​សម្រាប់​ដឹក​ភ្ញៀវ និង​ម៉ាស្សា​ជាដើម ក្រៅពី​បង្រៀន​បច្ចេកទេសផ្នែក​ក​សិ​កម្ម​ហើយ​នោះ​។ ក្នុង​វិស័យ​កសិកម្ម សព្វថ្ងៃនេះ អ្នកភូមិ​រុន​តា​ឯក​កំពុង​អនុវត្តន៍​លើ​ការចិញ្ចឹម​មាន់ ទា ត្រី អន្ទង់ បន្លែ​។​ល​។ ហើយ​ថ្ងៃ​ខាងមុខ គម្រោង​នេះ​គ្រោង​នឹង​បើក​ការ​ចិញ្ចឹមសត្វ​ជន្លេន ដើម្បី​ធ្វើជា​ចំណី​សត្វ​ផងដែរ​៕