ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​​តួ​អ៊ូខុង​​ចាស់​មិន​បាន​ចូល​រួម​រើស​តួ​ “Journey to the West” វគ្គ​ថ្មី

អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ Zhang Jizhong ទើប​តែ​ប្រកាស​ឈ្មោះ​អ្នក​ចូល​រួម​រើស​តួ​សម្ដែង​ឲ្យ​រឿង “Journey to the West” ស៊េរី​ថ្មី​ដោយ​សង្ឃឹម​ថា​នឹង​ផ្ទុះ​ខ្លាំង​ជាង​ច្បាប់​ដើម។

ក្នុង​គម្រប់​ខួប​៣០​ឆ្នាំ​ថ្ងៃ​ចេញ​ផ្សាយ​លើក​ដំបូង សិល្បករ​រៀម​ច្បង​របស់​ចិន អ្នក​ដឹក​នាំ​សម្ដែង Zhang Jizhong បាន​ឡើង​គម្រោង​ថត​ខ្សែ​ភាពយន្ត​ភាគ “យុទ្ធ​សិល្ប​ស៊ុនអ៊ុនខុង” ឡើង​វិញ។ រសៀល​ថ្ងៃ​ទី​១៤​ខែ​សីហា លោក​បាន​ប្រកាស​ជ្រើស​រើស​ទូទាំង​ប្រទេស​ដើម្បី​រក​តួ​ថ្មី​រ៉ាប់រង​ឱ្យ​តួ​អង្គ​ក្នុង​រឿង។ នៅ​ក្នុង​សន្និសីទ លោក Zhang បាន​ប្រកាស​ណែនាំ​តារា​ដែល​នឹង​​ចូល​រួម​រើស​តួ​ឲ្យ​គម្រោង​លើក​នេះ រួម​មាន​លោក​ជា​ប្រធាន​សមាគម។ ក្រៅ​ពី​នេះ​ក៏​មាន​តារា​សម្ដែង Huang Yi តួ​ត្រចៀកកាំ​រឿង “ព្រះនាងយេយេ” វគ្គ​៣ និង​សិល្បករ​ជើង​ចាស់ Li Mingqi តួ​អ្នក​បម្រើ​ចិត្ត​អប្រិយ​ក្នុង “ព្រះនាង​យេយេ” វគ្គ​១។

 

ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​​តួ​អ៊ូខុង​​ចាស់​មិន​បាន​ចូល​រួម​រើស​តួ​ “Journey to the West” វគ្គ​ថ្មី

ក្រោយ​ពេល​ប្រកាស​ឈ្មោះ​គណៈកម្មការ ការ​ជជែក​វែកញែក​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។ តាម​មតិ​របស់​ទស្សនិកជន Zhang Jizhong គួរ​តែ​អញ្ជើញ​តារា​សម្ដែង Liu Xiao Ling Tong ដែល​ជា​តួ​អ៊ូខុង​របស់​ច្បាប់​ដើម​នៃ​រឿង​នេះ​ដើម្បី​រើស​តួ។ “អ្នក​បម្រើ Rong និង​ត្រចៀកកាំ​ជា​អ្នក​រើស​ឲ្យ​រឿង “ស៊ុន​អ៊ូខុង” គឺ​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់។ ហេតុ​អី​បាន​ជា​មិន​មែន Liu Xiao Ling Tong?”។ មតិ​មួយ​ដែល​ទទួល​បាន​ like ចំនួន​១០០០​ឲ្យ​ដឹង។ ជាមួយ​គម្រោង​ថ្មី​នេះ អ្នក​ដឹក​នាំ​រឿង “សាមកុក” ឆ្នាំ​១៩៩៤​សង្ឃឹម​ថា​វា​នឹង​ផ្ទុះ​ជាង “Journey to the West” ឆ្នាំ​១៩៨៤​ទៅ​ទៀត។ បើ​តាម​គម្រោង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” នឹង​រើស​តួ​ក្នុង​រយៈ​ពេល​៣​ខែ ហើយ​ចាប់​ផ្ដើម​ថត​នៅ​ដើម​ឆ្នាំ ២០១៧៕

 

ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​​តួ​អ៊ូខុង​​ចាស់​មិន​បាន​ចូល​រួម​រើស​តួ​ “Journey to the West” វគ្គ​ថ្មី

 

ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​​តួ​អ៊ូខុង​​ចាស់​មិន​បាន​ចូល​រួម​រើស​តួ​ “Journey to the West” វគ្គ​ថ្មី

 

ចុចអាន៖ក្រុម​ចម្រៀង​កូន​ភ្លោះ​បី​ចិន​កំពុងល្បីខ្លាំង​ព្រោះ​មុខ​កែ​មើលលែង​​យល់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing