មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

ក្នុង​រឿង “Suicide Squad” ដែល​​កំពុង​ទទួល​ប្រជាប្រិយ​ភាព​ខ្លាំង​​ ​មាន​តួ​អង្គ​២​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ Harley Quinn សម្ដែង​ដោយ Margot Robbieនិង Jokerសម្ដែង​ដោយ Jared Leto ។ យ៉ាងណាមិញ ប្រិយមិត្ត​ដែល​បាន​ទស្សនា​រឿង​នេះ​រួច ប្រាកដ​ជា​ចាប់​អារម្មណ៍​តួ​​​​មួយ​ឈ្មោះ Tatsu Yamashiro /Katana  ដែល​សម្ដែង​ដោយ​តារា​​ស្រី​ម្នាក់​មាន​មុខមាត់​ដូច​អាស៊ី​នោះ​គឺ​តារា​សម្ដែង​ស្រី Karen Fukuhara ។ ខាង​ក្រោម​ជា​ប្រវត្តិ​របស់​នាង៖

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

ប្រវត្តិ​និង​គ្រួសារ

 

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

​​Karen Fukuhara កើត​នៅ​ថ្ងៃ​ទី​ ១០ ខែ កុម្ភៈ​ ឆ្នាំ ១៩៩២ ក្នុង​ទីក្រុង Los Angelesបច្ចុប្បន្ន​មាន​វ័យ​២៤​ឆ្នាំ។ ប៉ុន្តែ​នាង​កើត​ក្នុង​គ្រួសារ​ជនជាតិ​ជប៉ុន​ដែល​ធ្វើ​អន្តោប្រវេសន៍​​មក​រស់​នៅ​អាមេរិក ហើយ​គ្រួសារ​នាង​និយាយ​តែ​ភាសា​ជប៉ុន​ទេ។ ​Karen បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ The University of California ផ្នែក​​សង្គមវិទ្យា។

 

ការងារ​និង​អាជីព​សម្ដែង

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

ដំបូង​ឡើយ ​Karen មាន​ការងារ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​​ក្នុង​កម្មវិធី Movie Surfers របស់​ទូរទស្សន៍ Disney ជា​កម្មវិធី​​សម្ភាសន៍​តួ​របស់​​ភាពយន្ត Disney និង​ធ្វើ​ការ​ផ្សាយ​ទៅ​ប្រទេស​ជប៉ុន។ ក្នុង​ឆ្នាំ​២០១៦ ​Karen បាន​ឈាន​ជើង​ហូលីវូដ​ជា​តួ Tatsu Yamashiro ក្នុង​រឿង “Suicide Squad”។

 

​Karen ​បាន​រៀបរាប់​ដំណើរ​រឿង​ដែល​នាំ​ឲ្យ​នាង​បាន​សម្ដែង​ក្នុង​រឿង​នេះ​ថា៖”អ្នក​​ដឹង​នាំ​​​រឿង​លោក David Ayer បាន​ប្រកាស​ស្វែងរក​ជនជាតិ​ជប៉ុន​ណា​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​និង​ចេះ​ក្បាច់​គុណ ស្រប​ពេល​ខ្ញុំ​មាន​គ្រប់​លក្ខខណ្ឌ​ទាំង​២​នេះ។ ពេល​ដែល​ខ្ញុំ​ចូល​បញ្ចេញ​សមត្ថភាព​សម្រាប់​តួ Katana ខ្ញុំ​បាន​បញ្ចេញ​ស្នៀត​ដាវ​និង​ក្បាច់​គុន​ជា​ច្រើន។ ខ្ញុំ​ដឹង​ពី​ការ​សម្ដែង​ឈុត​វាយតប់។ ខ្ញុំ​គិត​ថា​ David ប្រហែល​​ជា​បាន​ឃើញ​ពី​ចេតនា​និង​អត្ថន័យ​​នៃ​​ការ​បញ្ចេញ​ក្បាច់​របស់​ខ្ញុំ”។ ក្នុង​រឿង “Suicide Squad” Katana  គឺ​ជា​សមាជិក​ស្ថិត​១ក្នុង​ក្រុម supervillain តាម​កម្ចាត់​ជន​អាក្រក់៕​

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

មក​មើល​សម្រស់​និង​ប្រវត្តិ​តួ​ស្រី​កាត់​ជប៉ុន​ម្នាក់​ក្នុង​រឿង “Suicide Squad”

 

ចុចអាន៖១០​សន្លឹកពី​​សម្រស់​ប្លែក​គ្នា​ដាច់​របស់​​តួ​ស្រី​រឿង “Suicide Squad” ក្នុង​និង​ក្រៅ​រឿង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ tnp