សោភ័ណ្ឌ លីនដា ខួប​ហើយ​ទទួល​បាន​កាដូ​ឡាន​ថ្មី​ ជាង​១ម៉ឺន​ដុល្លារ​

តារា​សម្ដែង សោភ័ណ្ឌ លីនដា ​ទទួល​បាន​កាដូ​ឡាន​ថ្មី​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ​កាល​ពី​ម្សិលមិញ ក្រោយ​រំលង​ថ្ងៃ​ខួប​​បាន​មួយ​អាទិត្យ​។

 

​តារា​ស្រី​មក​ពី​ខេត្ត​ព្រៃវែង​​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឡាន​ថ្មី​​នេះ​ជា​ប្រភេទ​ឡាន Toyota Prius មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ជា​កាដូ​ថ្ងៃ​ខួប​គម្រប់​អាយុ​​២៣​ឆ្នាំ​ ពី​ឪពុក​ម្តាយ​នាង។ លីនដា ថា​ម្សិល​មិញ​នេះ​ នាង​បាន​យក​ឡាន​ថ្មី​ទៅ​ស្រោច​ទឹក​សុំ​សិរីសួស្តី​នៅ​វត្ត​ប្រាសាទ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

 

សោភ័ណ្ឌ លីនដា ខួប​ហើយ​ទទួល​បាន​កាដូ​ឡាន​ថ្មី​ ជាង​១ម៉ឺន​ដុល្លារ​ឡាន Toyota Prius របស់ សោភ័ណ្ឌ លីនដា

 

“និយាយ​ទៅ​កាល​មុន​​ថ្ងៃ​ខួប​មក​ដល់​ ខ្ញុំ​តែង​​និយាយ​លេង​ជាមួយ​ប៉ាម៉ាក់​ថា ​ចង់​បាន​ឡាន​ថ្មី តែ​ពួកគាត់​ធ្វើ​មិន​ដឹង​មិន​​ឮ។ ប្រហែល​គាត់​ចង់​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ក្រោយ​ថ្ងៃខួបអីចឹង​ដឹងបង​ ដល់​ម្សិលមិញ​នេះ​ពេល​ព្រឹក​ ឃើញ​គេ​យក​មក​ដល់​ផ្ទះ​ អារម្មណ៍​ពេល​នោះ​សប្បាយ​ចិត្ត​ណាស់​បង​អើយ​”។ លីនដា រៀប​រាប់​៕

 

អត្ថបទ៖ ថា ម៉ាលីដា