ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៧)

ភាគ​ទី​៣៧

និយាយ​ហើយ​ក៏​ទះ​មួយ​ដៃ​ទៅ​រក​នាង​ភ្លាម​។ ហួងយុង​ដឹង​ខ្លួន​ថា ​នាង​មិន​អាច​ទប់​ទល់​នឹង​វា​បាន​ នាង​ក៏​​នៅ​តែ​ស្ងៀម​ មិន​លើក​ដៃ​ទៅ​ការពារ​ខ្លួន​ទេ​ ផឹងលានហូ​ឃើញ​ដូច្នោះ​ ក៏​ស្រែក​ឡើង​ថា​៖
«មិន​ខ្លាច​ស្លាប់​ទេ​ឬ​? បាន​ជា​មិន​ត​ដៃ​អ៊ីចឹង​?»

 

ផឹងលានហូ​ឃើញ​នាង​ឈរ​ស្ងៀម​ គេ​ក៏​ដៃ​មក​វិញ​។ ផឹងលានហូ​ជា​អ្នក​សម្បូណ៌​ដោយ​ការ​ពិសោធ​ខាង​យុទ្ធ​សិល្បៈ ឱ្យ​តែ​នាង​ហួងយុង​ព្រម​ត​ដៃ​នឹង​គេ​២-៣​ស្នៀត​ គេ​នឹង​ដឹង​ភ្លាម​ថា​ នាង​ជា​ក្រុម​ណា​ ឬ​សិស្ស​អ្នក​ណា​មិន​ខាន​ តែ​នាង​មិន​ព្រម​បញ្ចេញ​ស្នៀត​សោះ ដូច្នេះ​ការ​នេះ​ គេ​ពិបាក​ទាយ​ឱ្យ​ត្រូវ​ណាស់​។ គេ​សញ្ជឹង​គិត​មួយ​សន្ទុះ​ក៏​ពោល​ឡើង​ថា​៖
«ប្រសិន​បើ​នាង​អាច​តទល់​នឹង​ខ្ញុំ​បាន​១០​ស្នៀត ខ្ញុំ​នឹង​លែង​នាង​ឱ្យ​ចេញ​ពី​បន្ទប់​នេះ​ទៅ​ភ្លាម!»
ហួងយុង​ឆ្លើយ​ថា៖
«នេះ​គឺ​សម្ដី​របស់​លោក​ណា៎! លោក​ប្រាកដ​ជា​កាន់​ពាក្យ​សច្ចៈ​មែន​ឬ?»
ផឹងលានហូ​ឆ្លើយ​ថា៖
«ប្រាកដ​ណាស់​! នាង​កាត់​រង​១០​ស្នៀត ហើយ​ខ្ញុំ​នឹង​លែង​នាង​ទៅ​ភ្លាម​!»
មើល៍​នេះ​ស្នៀត​ទី​មួយ…

 

និយាយ​ហើយ​គាត់​ក៏​បញ្ចេញ​ស្នៀត​មួយ​ដែល​មាន​ឈ្មោះ​ថា​ “កើត​កូន​ពូន​ជា​ចៅ​” ស្នៀត​នេះ​ឃើញ​ដូច​ជា​មួយ​ស្នៀត​មែន​ តែ​ការ​ពិត​គឺ​ចែក​គ្នា​ទៅ​ជា​បី​ស្នៀត​​បន្ត​បន្ទាប់​គ្នា​ តែ​ហួងយុង​បាន​ប្រើ​ស្នៀត​មួយ​ឈ្មោះ​ “មាន់​ឈរ​ជើង​ម្ខាង” រង​ផុត​ស្នៀត​ផឹងលានហូ​ទាំង​បី​ស្នៀត​ភ្លាម​។ ផឹងលានហូ​ឃើញ​ស្នៀត​ហួងយុង​ហើយ គេ​នឹក​ក្នុង​ចិត្ត​ថា​ អញ​បញ្ចេញ​តែ​បី​ស្នៀត​ទៀត​ អញ​នឹង​ដឹង​ថា នាង​ស្រី​ឯង​ជា​សិស្ស​ក្រុម​ណា​ភ្លាម​។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ