Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

ក្រុម​ស្ដេច​ស ​Real Madrid ​​បាន​បន្ត​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ ដោយ​ចេញ​ហ្វឹកហាត់​កាល​ពី​ម្សិល​មិញ ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​លើក​ចុង​ក្រោយ​ ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​មក​ពី​បារាំង​ Stade de Reims ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​នា​វេលា​ម៉ោង​០៣:៣០​នាទី​យប់​នេះ។

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

អ្នកចាត់ការ​ Zinedine Zidane ​និង​ប្រធាន​ក្លឹប​ស្ដេច​ស​លោក Florentino Perez ​បាន​ស្វាគមន៍​ Super Star និង​កីឡាករ​របស់​លោក​ទាំង​អស់​ ដែល​ត្រឡប់​មក​វិញ​យ៉ាង​ស្រុះ​គ្នា។

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Cristiano Ronaldo ​​ក៏​បាន​ចូល​រួម​ហ្វឹកហាត់​ដែរ ដើម្បី​បន្ត​​​ការ​វិវត្តន៍​បញ្ហា​របួស​ជង្គង់​របស់​ខ្លួន ​​តាំង​ពី​លេង​នៅ​ Euro 2016 វគ្គ​ផ្ដាច់ព្រ័ត្រ។ ​រីឯ​ Gareth Bale ​​ត្រឡប់​មក​ក្លឹប​យូរ​ដែរ​​ហើយ ដូច្នេះ​យប់​នេះ​ អាច​នឹង​ចូល​លេង​បាន។ ចំណែក​ Pepe និង​ Fabio Coentrao ក៏​តម្រូវ​ឲ្យ​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​ពី​ក្រុម​ជាមួយ​ CR7 ​ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង​ Martin Odegaard ​ដែល​អ្នកចាត់ការ​ Zidane បម្រុង​នឹង​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង ក៏​​បង្ហាញ​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​ផង​ដែរ។

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​យប់​នេះ​ ​ក្រុម​ម្ចាស់​ជើង​ឯក​ UEFA Champions League ស្ដេច​ស នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​ Real Sociedad ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​ La Liga នា​ថ្ងៃ​​អាទិត្យ​ ទី​២១ ខែ​សីហា​ ចុង​សប្ដាហ៍​​នេះ៕

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

Ronaldo & Bale ចេញ​ហ្វឹក​ហាត់ ខណៈ​ Real ត្រៀម​ប្រកួត​យប់​​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail