ក្រុមចំរុះ​ចុះ​បង្គោល​ទង់ជ័យ​បន្ថែម​កំណត់ព្រុំដែន​តំបន់​អភិរក្ស​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​​ទប់ស្កាត់​ការ​លបលួច​ចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​

ខេត្តកំពង់ឆ្នាំង៖ ដោយមានការពីណែនាំពីគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បានចាត់តាំងលោកនាយរងផ្នែកនេសាទកំពង់ឆ្នាំង ដឹកនាំក្រុមចំរុះចុះបោះបង្គោលទង់ជ័យពណ៌ក្រហមមន្ថែម អោយបានញឹកនៅតាមព្រុំដែនតំបន់អភិរក្ស ភូមិកោះតាម៉ូវ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ព្រោះតែកន្លងមកមានអ្នកនេសាទមួយចំនួនបានលបលួចចូលនេសាទនៅក្នុងតំបន់អភិរក្សជាញឹកញាប់ ដោយសារតែបង្គោលកំណត់ព្រុំដែនតំបន់អភិរក្សកន្លងមកបោះរង្វើលពេក អ្នកនេសាទខ្លះមិនទាន់ដឹងព្រុំប្រទល់តំបន់អភិរក្សច្បាស់លាស់។

 

លោក ឃី ងី នាយរងផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ សមាសភាពក្រុមការ ងារចំរុះចុះបោះបង្គោលទង់ជ័យក្រហមនៅក្នងថ្ងៃនេះរួមមាន៖ ប្រធានក្រុមការងារតំបន់អភិក្សឃុំកំពង់ព្រះគគីរ មន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូណ៌ ប្រជាការពារភូមិកោះតាម៉ូវ ប្រធានភូមិកោះតាម៉ូវ ប្រជាពលរដ្ឋភូមិកោះតាម៉ូវ និងប្រជានេសាទនៅក្នុងសហគមនេសាទភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដោ យប្រើប្រាស់កាណូតបាឡាសរុបចំនួន៦គ្រឿង និងមានកម្លាំងសរុបជាង២០នាក់។

 
លោក ឃី ងី បានបញ្ជាក់អោយដឹងទៀតថា៖ ការចុះត្រួពិនិត្យ និងបោះបង្គោលទង់ជ័យក្រហមក្នុងតំបន់អភិរក្សខាងងលើនេះមានចំនួន៦ចំណុចគឺ៖ ចំណុចតាសេកចោះ ស្វាជុះ ចុងតាគង់ ប្រឡា យតាចឹម កោះត្រែង និងក្បាលកោះក្អែរ ដោយឡែកក្រុមការងារក៏បានចុះទៅត្រួតពិនិត្យនៅតាមចំណុចព្រែកមួយចំនួនទៀតក្នុងតំបន់អភិរក្ស មានព្រែករណ្តំ ព្រែកថ្លាន់ និងបឹងដង្កូវ ដែលជាលទ្ធផលពុំបានឃើញមានបទល្មើសនៅក្នុងចំណុចខាងលើដែលជាតំបន់អភិរក្សនោះឡើយ។

 

លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ ការចាត់តាំងអោយក្រុមការងារចុះបោះបង្គោលទង់ជ័យក្រហមបន្ថែមនៅតាមចំណុចក្នុងតំបន់អភិរក្សខាងលើនេះ គឺក្នុងគោលបំណងទប់ស្កាត់កុំអោយមានបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស ព្រោះតែកន្លងមកការបោះបង្គោលកំណត់ព្រុំដែលតំបន់អភិរក្សរង្វើលឆ្ងាយពីគ្នាពេក ដែលអ្នកខ្លះយកលេសថាមិនដឹងតំបន់អភិរក្សមានព្រុំប្រទល់ត្រឹមណា។ លោកបានបញ្ជាក់ថា ក្រោយពីបោះបង្គោលទង់ជ័យក្រហមបន្ថែមកំណត់ព្រុំដែនតំបន់អភិរក្សរួចហើយ និងបើនៅតែមានប្រជានេសាទលបលួចចូលនេសាទ នៅក្នុងតំបន់អភិរក្សទៀតនោះ ពេលសមត្ថកិច្ចចាប់បាននោះនឹងមិនមានការយោគយល់ឡើយ គឺត្រូវតែចាប់ខ្លួនកសាងសំ ណុំរឿងបញ្ជូនទៅតុលាការខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់។

 

016a2 016a5 016a4 016a3

 

លោក ឈួន រ៉ា ប្រធានប្រជាការពារភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ បានលើកឡើងថា៖ កន្លងមកភូមិកោះតាម៉ូវតែងមានឈ្មោះមិនល្អ ព្រោះតែមានគេលបលួចចូលនេសាទនៅក្នុងតំបន់អភិរក្សខាងលើដែលមានភូមិសាស្ត្រនៅក្នុងភូមិកោះតាម៉ូវ ប៉ុន្តែការពិតជនល្មើសទាំងនោះមិនមែនជាប្រជាពលរដ្ឋនៅក្នុងភូមិកោះតាម៉ូវឃុំកំពង់ព្រះគគីរនោះឡើយ គឺពួកគេមកពីភូមិឃុំផ្សេង និងខេត្តផ្សេង។ លោក ឈួន រ៉ា បានបញ្ជាក់ថា៖ចាប់ពីពេលនេះទៅ លោកនិងពង្រឹងកម្លាំងប្រជាការពារភូមិចុះល្បាត និងត្រួតពិនិត្យនៅក្នុងតំបន់អភិរក្សអោយបានញឹកញាប់ បើមានបទល្មើសលោកនិងសហការជាមួយសមត្ថកិច្ចជលផលចុះបង្ក្រាបអោយបានទាន់ពេលវេលាមិនអោយខូចឈ្មោះភូមិកំពង់ព្រះគគីរទៀតឡើយ៕ ( រិទ្ធិជ័យ )