ប្តី​អា​រកប្រពន្ធ​សម្លាប់ចោល​បន្សល់ទុក​កូ​ន​តូចៗ​២​នាក់​យំ​អោប​សព​ម្តាយ​

ភ្នំពេញ៖ ជម្លោះក្នុងគ្រួសារបែកគ្នាអស់រយៈពេលជាង២ខែហើយ ហើយប្តីបានសុំសម្រួលជាមួយជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម លុះយប់អធ្រាត្របុរសជាប្តីបានលួចឡើងហែកដំបូលផ្ទះយកកាំបិតអារក ប្រពន្ធបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ហើយបុរសរូបនោះបានគេចខ្លួនបាត់ ដោយបន្សល់ទុកកូនតូច២នាក់នៅយំអោបជើងម្ដាយដ៏សង្រោកសង្រែងគួរអោយអាណិតបំផុត។ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សា សុខវិសាល ១២៦ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

KA-16-08-2016-01

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ សុឃិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាថៅកែម៉ាស្សានៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯប្ដីដែលជាឃាតកមានឈ្មោះទុន ធាវី អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួល ក្រោយពីធ្វើឃាតប្រពន្ធរួចក៏គេចខ្លួនបាត់ស្រមោល។ ទោះយ៉ាងណាសមត្ថកិច្ចកំពុងតាមចាប់បុរសឃោរឃៅនោះហើយ។ សមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ ឲ្យគល់សពឲ្យសាច់ញាតិ ៕

KA-16-08-2016-03

 

KA-16-08-2016-02