ជ្រុលតែធ្លាក់ពីអូឡាំពិកទៅហើយ បុរសអូស្ត្រាលីបានកុម្មង់អាហារ McDonald ដ៏ច្រើនដើម្បីបរិភោគ

នំប៊ឺហ្គឺ៦កញ្ចប់ ដំបូងបារាំង៦កញ្ចប់ធំ ប្រហិតសាច់មាន់៦កញ្ចប់ និងនំសូកូឡា៦កញ្ចប់ នេះសុទ្ធសឹងជាអាហារដែលកីឡាករវាយសីលើវិញ្ញាសាជាគូ Sawan Serasinghe របស់អូស្ត្រាលី បានកុម្មង់ទិញពីក្រុមហ៊ុន McDonald’s ក្រោយពីការប្រកួតចុងក្រោយរបស់គេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងទីក្រុង Rio ឆ្នាំ០១៦។

Ria-ft16

ដើម្បីអបអរខ្លួនឯង ក្រោយពីចាញ់ក្នុងការប្រកួតជាគូផ្នែកបុរស ក្រោមស្នាដៃក្រុមឆាយនីយតៃប៉ិគឺ Tsai Chia Hsin និង Lee Sheng-mu ក្នុងពូល A កាលពីថ្ងៃអាទិត្យ កីឡាករវ័យ២២ឆ្នាំរូបនេះ បានលួងចិត្តខ្លួនឯងជាមួយនឹងការអាហារដ៏ច្រើនសន្ធឹកសន្ធាប់។

វាមិនច្បាស់ថា តើ Serasinghe ដែលមិត្តរួមក្រុមរបស់គេគឺ កីឡាករ Matthew Chau ឬយ៉ាងណាឡើយ ប៉ុន្តែ កីឡាករវាយសីដើមកំណើតស្រីលង្ការូបនេះ ពិតជាបាននិយាយទាក់ទងនឹងដៃគូរបស់គេនៅលើបណ្តាញសង្គម Facebook ខណៈដែលរូបគេបានបង្ហាញពីអាហាររហ័សរបស់គេ។

កីឡាកររូបនេះ បានសរសេរថា៖ «ពិតជាសប្តាហ៍ដ៏អស្ចារ្យមួយនៅទីក្រុង Rio! ខ្ញុំត្រូវតែនិយាយថា ខ្ញុំខកចិត្តណាស់អំពីការប្រកួតនៅថ្ងៃនេះ។ យើងពិតជាមានឱកាសល្អ ក្នុងសិតទី២ ប៉ុន្តែ ធ្វើមិនបានសម្រេច។ យើងពិតជាចង់បញ្ចប់យុទ្ធាការអូឡាំពិករបស់យើងជាមួយនឹងជ័យជម្នះ»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ជ្រុលតែធ្លាក់ពីអូឡាំពិកទៅហើយ បុរសអូស្ត្រាលីបានកុម្មង់អាហារ McDonald ដ៏ច្រើនដើម្បីបរិភោគ appeared first on CamboSport.