កម្លាំងនគរបាល​ខណ្ឌពោធិសែនជ័យ ចាប់ខ្លួន​មេចែកចាយ​គ្រឿងញៀន ដកហូតថ្នាំ​២កញ្ចប់ធំ និង​កាំភ្លើង​១ដើម

(ភ្នំពេញ)៖ កម្លាំងនរគបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមចាប់ខ្លួន មេចែកចាយគ្រឿងញៀនម្នាក់ ដោយធ្វើការដកហូត ថ្នាំញៀន ២កញ្ចប់ធំ កាំភ្លើងក្លែងក្លាយ១ដើម និងវត្ថុតាងមួយចំនួនទៀត។

ប្រត្តិបតិ្តការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ 

លោក ម៉ន វុធី អធិការងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំកម្លាំងចុះចាប់ខ្លួនជនសង្ស័យ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីករណីនេះ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ សហកាជាមួយនាយប៉ុស្តិ៍ចោមចៅក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។

លោកបានបន្តថា ជនសង្ស័យឈ្មោះ កែវ ចិត្រាអាយុ២៨ឆ្នាំស្នាក់នៅ បន្ទប់ជួលភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ បច្ចុបន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបន្តសួរនាំនៅអធិការខណ្ឌ ដើម្បីកសាងសុំរឿងបញ្ជូនទៅតុលាការ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន 

ការបង្ហាញមុខមេក្លោង ជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សាន្ត សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និងមន្រ្តីនគរបាលមួយចំនួនទៀត។

សូមបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើនច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួនរួចមក កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ។

នៅក្នុងសន្និសីទកាសែតខាងលើនេះ កម្លាំងនគរបាលក៏បាននាំខ្លួនទណ្ឌិតម្នាក់ទៀត ដែលជាបក្ខពួករបស់មេក្លោងមកចង្អុលបង្ហាញបន្ថែមផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត