ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​សភាពការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ ពិសេស​នៅ​តំបន់​ទេស ចរ​ដ៏​មាន​សក្ដានុពល​មួយ​ចំនួន​ដូច​ជា នៅ​តំបន់​ហួ​ហីន​ជាដើម ធ្វើ​ឱ្យ​អ្នកទេសចរ​អន្តរជាតិ មានការ​ភ័យ​ខ្លាច​សម្រុកចូល​មក​កម្ពុជា ឆ្លងកាត់​តាម​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​១.០០០​ទៅ​១.៥០០​នាក់ ហើយ​ចំនួន​នេះ​ មានការ​កើនឡើង​រាល់ថ្ងៃ​។

លោក ជុង ឡឹម ប្រធាន​មន្ទី​ទេសចរណ៍​ ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទេសចរណ៍​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​ ឆ្លងកាត់​តាម​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៦​នេះ ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​១.០០០​ ទៅ​ ១.៥០០​នាក់​ចាប់ពី​ថ្ងៃ​ទី​១​ដល់​១៣ សីហា ឆ្នាំ​២០១៦​នេះ សរុប​ចំនួន​២១.១៧៦​នាក់ ។

លោក​បានឱ្យ​ដឹង​ថា ដោយឡែក នៅ​ខែកក្កដា ឆ្នាំ​២០១៦ កន្លង​មក ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣២.៤៨៣​នាក់ ក្នុង​នោះ​មាន​ចំណាត់ថ្នាក់​លេខ​១-​ភ្ញៀវ​ជនជាតិ​ថៃ​ ចំនួន​៧.៦៩៩​នាក់ លេខ​២-​ភ្ញៀវ​ជនជាតិ​ អង់គ្លេស​ចំនួន​ ២.០០១​នាក់ ៣-​ភ្ញៀវ​ជនជាតិ​បារាំង​ចំនួន​១.៤៧៨​នាក់ ។

បើ​ប្រៀបធៀប​ខែមិថុនា ឆ្នាំ​២០១៦ គឺ​ភ្ញៀវ​អន្តរជាតិ​មានការ​កើនឡើង​ ចំនួន​ ៤២,០៣% ដែល​មាន​ចំនួន​២២.៨៧០​នាក់ ។ ១-​ភ្ញៀវ​ជនជាតិ​ថៃ​ចំនួន​៦.០១១​នាក់ លេខ​២-​ភ្ញៀវ​ជនជាតិ​អង់គ្លេស​ចំនួន​១.២៤៣​នាក់ លេខ​៣-​ភ្ញៀវ​ជនជាតិ​បារាំង​ចំនួន​៤៨០​នាក់ ។

លោក ជុង ឡឹម បាន​បញ្ជាក់​ថា ទោះជា​សភាពការណ៍​ នយោបាយ​នៅ​ប្រទេស​ជិតខាង​យ៉ាងណា​ក៏​ដោយ ឃើញ​មាន​ភ្ញៀវ​អន្តរជាតិ​ ចូល​មក​កម្ពុជា​នៅ​ខែសីហា ឆ្នាំ​២០១៦​នេះ ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​១.០០០ ទៅ​១.៥០០​នាក់ ដែល​ទិស​ដៅ​របស់​ពួក​គេ គឺ​ទៅ​ប្រាសាទ អង្គរវត្ត​ខេត្តសៀមរាប បន្ត​ទៅ​តាម​រមណីយដ្ឋាន​នានា​ ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ស្ថានភាព​ ផ្លូវ​មានការ​អភិវឌ្ឍ​ ស្ទើរ​គ្រប់​ទីកន្លែង​ អស់​ទៅ​ហើយ​នេះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា 

តាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិថៃ ៤រូប បានបាត់បង់ជីវិត និង ៣៦នាក់ផ្សេងទៀត រងរបួស ដែលមានជនបរទេសចំនួន ១០នាក់ផងដែរ។ សម្រាប់សកម្មភាពវាយប្រហារនេះ គឺគ្មាននរណាម្នាក់ ចេញមុខអះអាងទទួលខុសត្រូវនោះទេ ហើយក៏គ្មានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកទាំងនេះ ជាប់ពាក់ព័ន្ធនឹងគ្នាផងដែរ។

នេះបើតាមប៉ូលិសថៃ បាននិយាយបន្ថែមឲ្យដឹងថា វាគ្មានភស្ដុតាងណាមួយ បញ្ជាក់ថា ការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹង អំពើភេរវកម្មអន្ដរជាតិនោះទេ ហើយហេតុការណ៍និមួយៗកើតឡើង គឺខុសគ្នានឹងសកម្មភាពធ្វើភេរវកម្ម ដែលមើលទៅគឺជាការវាយប្រហារ ដោយអ្នកនៅក្នុងតំបន់ជាង។

គួររំលឹកថា នយោបាយនៅក្ុងប្រទេសថៃ រយៈពេលប៉ុន្មានឆ្នាំនេះ គឺមានសភាពមិននឹងនរ ចលាចល ដែលជាលទ្ធផល គឺមានការធ្វើបាតុកម្មជាដើម ហើយហេតុការណ៍ខាងលើនេះ បានកើតឡើង មុននឹងប៉ុន្មានថ្ងៃគម្រប់ខួបបំផ្ទុះគ្រាប់បែក នៅទីតាំងសក្ការៈ Erawan Shrine ដែលបានសម្លាប់មនុស្ស ២០នាក់ កាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លោក Pingmuang ជាស្នងការនគរបាល បាននិយាយថា អំពើបំផ្ទុះគ្រាប់បែបនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើផ្ទុះគ្រាប់បែកនៅ ទីតាំងសក្ការៈ Erawan Shrine នោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ អ្នកទេសចរ​សម្រុកចូល​ខ្មែរ