ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារ​កាសែត ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​ក្អួត​ធ្លាក់ឈាម ខណៈជិះ​កាណូត​ដ ចេញពី​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦​។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ស្លាប់​ដោយសារ​ក្អួត​ឈាម​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រស់ សំអាត (​ហៅ ង៉ែត​) អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​ខេត្តកំពង់ឆ្នាំង ជា​ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ប្រចាំ​ខេត្តកំពង់ឆ្នាំង​។

នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​កាណូត​ដ ចុះ​ទៅ​ស្រុក​កំពង់លែង ដោយ​ចេញដំណើរ​នៅ​ ម៉ោង​៨​និង​៣០​នាទី​ព្រឹក ពេល​ដែល​កាណូត​កំពុង​ធ្វើ​ដំណើរ បុរស​រង​គ្រោះ​បាន​ជជែក​គ្នា​ លេង​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ធម្មតា ខណៈ​ដែល​កាណូត​បាន​មក​ដល់​ ចំណុច​ព្រែក​ដី​ដុល ស្រាប់តែ​បុរស​រង​គ្រោះ​ បាន​ប្រាប់​អ្នក​បើកកាណូត​ដ​ឲ្យ​បើក​តិច​ៗ​ ថា​ខ្លួន​ហាក់ដូចជា​ធី​ង​ធោ​ង​ចង់​ក្អួត​។

បន្តិច​ក្រោយមក​ស្រាប់តែ​ គាត់​លុតជង្គុង​ចុះ ហើយ​ក្អួត​ធ្លាក់​សុទ្ធតែ​ឈាម បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ពេញ​លើ​កាណូត​ដ ដែល​អ្នក​ជិះ​ជាមួយ​ បាន​នាំ​គ្នា​លើកដាក់ ឲ្យ​ដេក​លើ​កៅអី​បម្រុង​ជួយ​សង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ បន្ថែម​ទៀត​ថា ភ្លាម​នោះ​កាណូត​ដ​ដឹក​អ្នកដំណើរ​បាន​មក​ដល់​ចំណត ត្រូវ​បាន​សមត្ថកិច្ច​ នគ​បាល​ស្រុក​កំពង់លែង​ចុះ​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ ដឹក​តាម​កាណូត​តូច​មួយ​យក​ទៅ​លំនៅ​ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

តាម​ការ​សន្និដ្ឋាន​ របស់​អ្នកដឹង​នូវ​ករណី​នេះ​ថា បុរស​រង​គ្រោះ​អាច​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ ទើប​ធ្លាយ​ក្រពះ​ក្អួត​ឈាម​ស្លាប់​៕  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណី មួយវិញទៀត  ហើយ​​បាន​​ស្លាប់​​ពេល​​ បញ្ជូន​ដល់​មន្ទីរពេទ្យ​ ​​​កាលពី​​​វេលា​ ម៉ោង​​៩​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ​មី​នា ​កន្លងទៅ ស្ថិត​នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ។

លោក​វរសេនីយ៍ត្រី​ ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បានឱ្យ​ដឹង​​​​ថា​​ មាន​ពលរដ្ឋ​រាយការណ៍​ មក​ថា មាន​បុរស​ម្នាក់​ ជា​អ្នកកាសែត​​បើក​រថយន្ត​មក​ ឈប់​ក្បែរ​រោង​កាត់សក់ ហើយ​​សុំ​ដេក​លើ​ អង្រឹង ពេល​នោះ​ជន​រង​គ្រោះ​​​ទាញ​​ទូរស័ព្ទ​មក​ និយាយ​សុខៗ​ ​​ស្រាប់តែ​បែកពពុះមាត់​ប្រកាច់​​​ ​ហើយ​​​​ប្រជាពលរដ្ឋ​ដែល​ នៅ​ក្បែរ​នោះ​​​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ​និង​លើក​ជន​រង​គ្រោះ​ដាក់​លើ​​ រថយន្ត​​របស់​​​ជន​រង​គ្រោះ​​​ដឹក​​​យក​​ទៅ​​​​​ សង្គ្រោះ​​នៅ​មន្ទី​រពេទ្យ ដោយសារ​អាក្កា​រៈ​ធ្ងន់ធ្ងរ​ពេក ​ជា​អកុសលជន​រងគ្រោះ​ ក៏​បាន​ស្លាប់​​នៅ​ក្នុង​​ មន្ទីរពេទ្យ​​តែ​ម្តង​ ។​

​លោក​​​អធិការ បាន​បន្ត​ថា ​ជន​រង​គ្រោះ​​ឈ្មោះ ទុំ មោង ​​អាយុ​៤១​ឆ្នាំ​ ​ជា​អ្នក​យក​ព័ត៌មាន​ឱ្យ​អង្គភាព​ កាសែត«​ក្រុង​កម្ពុជា» ប្រចាំ​​ខេត្ត​សៀមរាប​ ។​ ​ក្រោយ​ពី​​សមត្ថកិច្ច​​ពិនិត្យ​និង​ ធ្វើ​កោសល្យ​វិ​ច័​យ​​ទៅ​លើ​សព​ ជន​រង​គ្រោះ​រួច​មក​ ​​​​បាន​ស​ន្និ​ដា្ឋ​ន​ថា ​​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ សារ​​តែ​ជំងឺ​​ខ្យល់គរ​​ ពុំ​មែន​ជា​ករណី​​ ឃាតកម្ម​គិត​ទុកជា​មុន​នោះ​ទេ ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត