ថ្ងៃ​នេះ​ ព្រះចៅអធិរាជ​ ជប៉ុន​ ប្រកាស​ចុះចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​

ថ្ងៃ​នេះ​ ព្រះចៅអធិរាជ​ ជប៉ុន​ ប្រកាស​ចុះចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​
ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ ប្រទេស ជប៉ុន បានចុះហត្ថលេខាដោយដំណាងព្រះចៅអធិរាជ ជាមួយនឹងតំណាង សហរដ្ឋអាមេរិក, ប្រទេស ចិន, ចក្រភពអង់គ្លេស, អៀរឡង់ខាងជើង, សហភាពសូវៀត, អូស្ត្រាលី, កាណាដា, បារាំង, ហុឡង់ដ៍ និង នូវែលហ្សេឡង់ ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាម ធ្វើឡើង តាមបញ្ជារបស់ព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ (Hirohito) ដែលបានប្រកាសនៅថ្ងៃទី ១៥ សីហា ឆ្នាំ ១៩៤៥ ។

ប្រទេស ជប៉ុន ពិធីរំឭកខួប ៧១ ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ ចូលរួមដោយមនុស្សរាប់រយនាក់ ជាពិធីចូលរួមដោយ ព្រះចៅអធិរាជអាគីហ៊ីតូ (Akihito) ដោយស្ថិតនៅស្ងាត់ស្ងៀមមួយរយៈពេល ដើម្បីគោរពដល់អ្នកស្លាប់ក្នុងសង្គ្រាម ។

ព្រះចៅអធិរាជអាគីហ៊ីតូ បានថ្លែងក្នុងពិធីនោះថា ប្រទេស ជប៉ុន មានសន្តិភាព និងភាពរុងរឿងរហូតដល់ថ្ងៃនេះ ដោយសារតែការប្រឹងប្រែងរបស់ប្រជាជន ។ ព្រះចៅអធិរាជថ្លែងថា សង្គ្រាមបានចប់រយៈពេល ៧១ ឆ្នាំ ហើយប្រជាជន ជប៉ុន រស់នៅដោយសុខសាន្តក្នុងសន្តិភាព និងវិបុលភាព ដែលជាលទ្ធផលនៃប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រជាជន ជប៉ុន ។

ចំណែកនាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្ស៊ីនសូ អាបេ ក៏បានចូលរួមក្នុងពិធីរំឭកនោះផងដែរ ដោយបានដាក់កម្រងផ្កា និងសម្ដែងការគោរពចំពោះអ្នកស្លាប់សម័យសង្គ្រាម ។ លោកនាយករដ្ឋមន្ត្រីបានប្ដេជ្ញាមិនឲ្យសោកនាដកម្មកើតឡើងសារជាថ្មី ហើយយកបទពិសោធន៍នៃប្រវត្តិសាស្ត្រ និងធ្វើកិច្ចការដើម្បីសន្តិភាព និងភាពរុងរឿងសម្រាប់ពិភពលោក ។

ប្រភព៖ kqube

  • ថ្ងៃ​នេះ​ ព្រះចៅអធិរាជ​ ជប៉ុន​ ប្រកាស​ចុះចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: