ខាង​ស្រី​ថា​បាន​រំលោភ​ខាង​ប្រុស​ថា​មិន​បាន​ទេ ​គ្រាន់​តែ​ច្របាច់​កយក​ទូរស័ព្ទ​

ខាង​ស្រី​ថា​បាន​រំលោភ​ខាង​ប្រុស​ថា​មិន​បាន​ទេ ​គ្រាន់​តែ​ច្របាច់​កយក​ទូរស័ព្ទ​
ខេត្តកណ្ដាល៖ ករណីរំលោភសេពសន្ថវៈ កើតឡើងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ម៉ោងជាង១៧ លើផ្ទះជនរងគ្រោះភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងត្រូវជនសង្ស័យចាប់រំលោភរួចយកសម្ភារៈ និងលុយមួយចំនួន តែនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបែរជាថា មិនបានរំលោភ គ្រាន់តែយកទូរស័ព្ទនិងលុយ១០ដុល្លារអាមេរិក។

នារីជាជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅខេត្តកណ្ដាល មុខរបរ បុគ្គលិកមន្ទីរពេទ្យ។ ដោយឡែកជនសង្ស័យឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងរកឃើញរួមមាន ខោខោវប៊យជើងវែងពណ៌ខៀវ ០១ អាវដៃ ចងខ្សែពណ៌ ផ្កាឈូកឆ្នូត០១ អាវទ្រនាប់ពណ៌សាច់០១ ខោទ្រនាប់ប៉ារ៉ា០១។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ដកស្រង់សម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេក ចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ លើផ្ទះរបស់ខ្លួនតែម្នាក់ឯង ពេលនោះស្រាប់តែជនល្មើស បានដើរឡើងទៅធ្វើសកម្មភាពចាប់ខ្ទប់ មាត់និងច្របាច់ក ជនរងគ្រោះគំរាមមិនឲ្យស្រែក ហើយចាប់រំលោភតែម្ដង។ ពេលរំលោភរួចជនរងគ្រោះទាញទូរស័ព្ទបម្រុងតេប្រាប់ម្ដាយ របស់ខ្លួន ស្រាប់ជនល្មើសបានស្ទុះទៅឆក់យកទូរស័ព្ទពីដៃ ជនរងគ្រោះព្រមទាំងយកលុយអស់មួយចំនួន ហើយបានគេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បងប្អូនរបស់ជនរងគ្រោះបានឃើញជនល្មើស នៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា មិនបានចាប់រំលោភទៅលើជនរងគ្រោះទេ គឺគ្រាន់តែបានយកដៃខ្ទប់មាត់ជនរងគ្រោះមិនឲ្យស្រែក ហើយបានយកទូរស័ព្ទ០២គ្រឿង និងលុយ១០ដុល្លារ។ ជនសង្ស័យខាងលើធ្លាប់បានប្រើប្រាស់គ្រឿងញៀន។

លោកព្រះរាជអាជ្ញា ឯកភាពឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ kqube

  • ខាង​ស្រី​ថា​បាន​រំលោភ​ខាង​ប្រុស​ថា​មិន​បាន​ទេ ​គ្រាន់​តែ​ច្របាច់​កយក​ទូរស័ព្ទ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: