លោក​ អូបាម៉ា​ ប្រកាស​អាសន្ន​ក្នុង​រដ្ឋ​ ល្វីស្យាណា​ ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​


ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសអាសន្នអំពីគ្រោះមហន្តរាយបង្កឡើងដោយសារទឹកជំនន់ក្នុងរដ្ឋ ល្វីស្យាណា (Louisiana) ជាកន្លែងដែលមានមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ ផ្ទះរាប់ពាន់ខ្នង និងប្រជាជនរាប់ម៉ឺននាក់ លិចលង់ក្នុងទឹកជំនន់ ។

បុគ្គលិកបានជួយសង្គ្រោះប្រជាជនជាង ២ ម៉ឺនពាន់នាក់ ដែលជាប់ក្នុងទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរដ្ឋ ល្វីស្យាណា សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់ និងជន់លិចសហគមន៍ជាច្រើន ចំណែកតំបន់ឆ្នេរសមុទ្រ និងមានភ្លៀងធ្លាក់ច្រើនថែមទៀត ។

ប្រជាជនត្រូវបាននាំចេញពីផ្ទះ និងសង្គ្រោះចេញពីរថយន្តដែលលិចទឹក តាមបណ្ដាទីក្រុងនានានៅទូទាំងភាគខាងត្បូងរដ្ឋ ល្វីស្យាណា បង្ខំឲ្យអភិបាលរដ្ឋ ស្នើជំនួយសង្គ្រោះបន្ទាប់ពីរដ្ឋាភិបាលសហព័ន្ធ ។ កងកម្លាំងឆ្នាំជាតិប្រចាំរដ្ឋ ល្វីស្យាណា ចំនួន ១៧០០ នាក់ ត្រូវបានបញ្ជូនទៅកាន់ភាគខាងត្បូងរដ្ឋ ល្វីស្យាណា ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ ដោយរំពឹងថា ចំនួនកងកម្លាំងឆ្នាំជាតិ នឹងបង្កើនដល់ ២៥០០ នាក់ ។

ចំណែកបុគ្គលិកមន្ទីរពេទ្យនានា ត្រូវបានជួយសង្គ្រោះផងដែរ ដោយសារទឹកជំនន់កើនឡើងកាន់តែខ្លាំង គំរាមដល់មន្ត្រីពេទ្យ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ។ ភ្នាក់ងារអាកាសធាតុ ជាតិ តាមដានស្ថានភាពទឹកជំនន់ក្នុងផ្នែកជាច្រើននៃរដ្ឋ ល្វីស្យាណា និងរដ្ឋ មីស៊ីស៊ីពី រហូតដល់ភាគខាងត្បូងរដ្ឋ តិចសាស់ ក្នុងនោះមានទីក្រុង ហ៊ូស្តុន ជាកន្លែងដែលមនុស្ស ៨ នាក់ស្លាប់ កាលពីខែ មេសា ។

ប្រែសម្រួល៖ kqube
ប្រភពៈ៖ independent

  • លោក​ អូបាម៉ា​ ប្រកាស​អាសន្ន​ក្នុង​រដ្ឋ​ ល្វីស្យាណា​ ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: