ប្រជាជន​ កូរ៉េខាងត្បូង​ ៩០៨ ​នាក់ ​កោ​សក់​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​

កាលពីថ្ងៃច័ន្ទ ប្រជាជនស្រុក សេអុងជូ (Seongju) ភាគខាងត្បូងប្រទេស កូរ៉េខាងត្បូងជាង ៩០០ នាក់ បានកោសក់ ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់ អាមេរិក នៅលើទឹកដី កូរ៉េខាងត្បូង ដែលរដ្ឋាភិបាលអះអាងថា ដើម្បីការពារមីស៊ីលរបស់ កូរ៉េខាងជើង ។

ប្រទេស កូរ៉េខាងត្បូង បានប្រកាសកាលពីខែ កក្កដា ថា នឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ក្នុងស្រុក សេអុងជូ ភាគខាងត្បូងប្រទេស ប៉ុន្តែពលរដ្ឋក្នុងតំបន់ប្រឆាំង ដោយព្រួយបារម្ភថា សហគមន៍របស់ពួកគេ អាចក្លាយជាគោលដៅវាយប្រហារ ។ សេចក្ដីសម្រេចរបស់រដ្ឋាភិបាលទីក្រុង សេអ៊ូល ក៏បានធ្វើឲ្យភាពតានតឹងកើនឡើងផងដែរជាមួយនឹងប្រទេស កូរ៉េខាងជើង និងប្រទេស ចិន ដែលអះអាងថា ប្រព័ន្ធការពារមីស៊ីល គំរាមដល់សន្តិសុខរបស់ប្រទេស ចិន ។

ប្រជាជនស្រុក សេអុងជូ ភាគច្រើនជាកសិករ ចាប់ផ្ដើមតវ៉ាប្រឆាំងជាច្រើនសប្ដាហ៍ ហើយនៅថ្ងៃច័ន្ទនេះ បានកោសក់ រួចហើយស្រែកពាក្យថា “មិនត្រូវការប្រព័ន្ធការពារមីស៊ីល ក្នុងតំបន់នេះឡើយ” ។ អ្នកចូលរួមនិយាយថា ប្រព័ន្ធការពារមីស៊ីល មិនមែនដំឡើងត្រឹមតែក្នុងស្រុក សេអុងជូ ប៉ុណ្ណោះទេ គឺអាចដាក់ពង្រាយនៅក្នុងតំបន់ផ្សេងទៀត នៅទូទាំងប្រទេស កូរ៉េខាងត្បូង ។ អ្នករៀបចំពិធីនិយាយថា មនុស្ស ៩០៨ នាក់ បានកោសក់ ដើម្បីបង្ហាញការប្រឆាំងចំពោះការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនោះ ។

ប្រជាជន​ កូរ៉េខាងត្បូង​ ៩០៨ ​នាក់ ​កោ​សក់​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​

ប្រជាជន​ កូរ៉េខាងត្បូង​ ៩០៨ ​នាក់ ​កោ​សក់​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​

ប្រែសម្រួល៖ kqube
ប្រភពៈ៖ reuters

  • ប្រជាជន​ កូរ៉េខាងត្បូង​ ៩០៨ ​នាក់ ​កោ​សក់​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: