គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហពន្ធកីឡាជាតិ និងគ្រួសារកីឡាទាំងអស់ សូមផ្ញើនូវក្តីសង្ឃឹមយ៉ាងមុតមាំលើ «វរកីឡាការនី កញ្ញា ស៊ន សៀវម៉ី»

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ថោង ខុន តំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហពន្ធកីឡាជាតិ ព្រមទាំងគ្រួសារកីឡាទាំងអស់តាមរយៈ អង្គភាពព័ត៌មាន Fresh News សូមផ្ញើនូវក្តីសង្ឃឹមយ៉ាងមុតមាំលើ វរកីឡាការនី កញ្ញា ស៊ន សៀវម៉ី និងសូមជូនពរដល់កញ្ញា សូមទទួលបានសុខភាពល្អកំលាំង ពលំខ្លាំងក្លាមាំមួន បញ្ញាវាងវៃ ដើម្បីដណ្តើមបានមេដាយ ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡា តេក្វាន់ដូ នៅ Rio Game 2016 ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅថ្ងៃទី២០ ខែសីហាខាងមុខនេះ។

សូមបញ្ជាក់ថា ស៊ន សៀវម៉ី នឹងចាប់ផ្តើមប្រកួតដំបូងក្នុង Rio 2016 នៅថ្ងៃទី២០ សីហា ក្នុងវគ្គ១៦នាក់ ដែលត្រូវជួបកីឡាការិនីជើងខ្លាំងហូឡង់ ដែលមានកម្ពស់ ១.៧៩ម៉ែត្រ ប្រភេទកីឡាតេក្វាន់ដូ វិញ្ញសាទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដែលមាន ១៦ប្រទេសប៉ុណ្ណោះ មានវិញ្ញាសាទម្ងន់ធ្ងន់នេះ។

យ៉ាងណាមិញ កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្រ អាចនឹងទៅជួបកីឡាការិនីម៉ិចស៊ិក Maria Espinoza ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើប្រកួតឈ្នះ កីឡាការិនីអាមេរិក ហើយប្រសិនបើឈ្នះទៀត អាចនឹងឡើងទៅជួបចិន ដើម្បីដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ Rio Olympic Games 2016៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃប្រទេសប្រេស៊ីល។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា១ប្រកួតរបស់ម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី ដែលត្រូវប្រជែងទល់នឹងកីឡាការិនីហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧គីឡូក្រាម ក្នុងការប្រជែងយកមេដាយឡើងទៅវគ្គ៨នាក់ចុងក្រោយ និងស្វែងរកមេដាយនៅក្នុងកីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡាអូឡាំពិក ប្រចាំទ្វីបអាស៊ី ស៊ន សៀវម៉ី វ័យ២០ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

សូមរំលឹកផងដែរថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូន ៤ប្រភេទកីឡាចូលរួមនឹងគេដែរ រួមមានកីឡាតេក្វាន់ ១រូប កីឡាហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកែប្រែប្រវត្តិសាស្រ្តថ្មី យកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត