កុមារ​ទម្លាប់​ជញ្ជក់​ម្រាម​ឬ​ខាំ​ក្រចក​ អាច​​ទទួល​ប្រយោជន៍​ចំពោះ​សុខ​ភាព

កុមារ​ទម្លាប់​ជញ្ជក់​ម្រាម​ឬ​ខាំ​ក្រចក​ អាច​​ទទួល​ប្រយោជន៍​ចំពោះ​សុខ​ភាព
ក្រុងវែលីងតោន៖ វាជាគ្រោះដែលឪពុកម្ដាយរាប់លាននាក់កំពុងប្រឈមនៅទូទាំងពិភពលោកចំពោះការរិះរកវិធីបញ្ឈប់កូនៗពីការជញ្ជក់មេដៃ។

ប៉ុន្ដែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទម្លាប់នេះបែរជាអាចនាំអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទៅវិញ ហើយទម្លាប់ខាំក្រចកដៃក៏ដូចគ្នាផងដែរ។

ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា កុមារដែលបង្កើតទម្លាប់ជញ្ជក់ម្រាមដៃ ឬខាំក្រចកដៃទំនងជាប្រឈមនឹងជំងឺអាល្លែកស៊ីទាបជាង ៥ ដងពេលពួកគេពេញវ័យ។

បើពួកគេមានទម្លាប់ទាំងពីរ ហានិភ័យត្រូវបានកាត់បន្ថយដល់ជាងមួយភាគបី។ ក្រុមអ្នកស្រាវជ្រាវជឿថា កុមារទាំងលេបបាក់តេរីរស់នៅក្នុងក្រចកដៃ ដែលពង្រឹងដល់ប្រព័ន្ធស៊ាំនឹងជំងឺ ដោយជួយទប់ទល់នឹងជំងឺអាល្លែកស៊ីរបស់កុមារ។

ប៉ុន្ដែទោះបីជាលទ្ធផលនោះធ្វើឲ្យឪពុកម្ដាយមានក្ដីសង្ឃឹមវិញយ៉ាងណាក៏ដោយ ក៏ពួកគេមិនចង់ឃើញឪពុកម្ដាយលើកទឹកចិត្ដឲ្យកូនៗបៀមម្រាមដៃ ឬខាំក្រចកឡើយ ខណៈវាក៏អាចប្រឈមនឹងបញ្ហាចំពោះសុខភាពផ្សេងៗទៀត។

កុមារងាយប្រឈមនឹងជំងឺរាករូស ហើយការជញ្ជក់មេដៃអាចទាញធ្មេញឲ្យលយចេញមកមុខផងដែរ។ ប៉ុន្ដែ ការរកឃើញនេះ អាចជួយកាត់បន្ថយការបារម្ភរបស់ឪពុកម្ដាយ បើពួកគេកំពុងតែព្យាយាមផ្ដាច់ទម្លាប់កូនៗ។ នេះបើយោងតាមក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យអូតាហ្គា ប្រទេសនូវែលសេឡង់។

ការសន្និដ្ឋាន បានបង្ហាញថា កុមារប្រមាណ ៥០ ភាគរយ ចូលចិត្ដជញ្ជក់ម្រាមមេដៃ ឬម្រាមពីរ ហើយកុមារ ៣០ ភាគរយទៀត ក៏មានទម្លាប់ខាំក្រចកដៃ៕HR

ប្រភព៖ postkhmer

  • កុមារ​ទម្លាប់​ជញ្ជក់​ម្រាម​ឬ​ខាំ​ក្រចក​ អាច​​ទទួល​ប្រយោជន៍​ចំពោះ​សុខ​ភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:សុខភាព
Tags: