បុរស​វ័យ​ខ្ទង់ ៤០ ឡើង​ទើប​មាន​កូន​បង្ក​ហានិ​ភ័យ​ខ្ពស់​ចំពោះ​សុខភាព​កូន​

បុរស​វ័យ​ខ្ទង់ ៤០ ឡើង​ទើប​មាន​កូន​បង្ក​ហានិ​ភ័យ​ខ្ពស់​ចំពោះ​សុខភាព​កូន​

រូបភាព តំណាង៖ បុរសផ្ដើមយកកូននៅអាយុ ៤០ ឆ្នាំធ្វើឲ្យប៉ះពាល់សុខភាពកូនធ្ងន់ធ្ងរ

ក្រុងវ៉ាស៊ីងតោន៖ មិនត្រឹមតែស្ដ្រីទេ បុរសត្រូវបានព្រមានឲ្យរៀបចំខ្លួនធ្វើជាឪពុកនៅមុនវ័យ ៤០ បើមិនដូច្នោះទេ អាចប្រឈមនឹងហានិភ័យដែលមានកូនកើតជំងឺធ្ងន់ធ្ងរ។

អ្នកជំនាញបន្ដពូជ បាននិយាយថា បុរសលែងមានប្រសិទ្ធភាពក្នុងការបង្កកំណើតពេលឈានដល់វ័យជ្រេ ដូចអ្វីដែលពួកគេតែងតែគិតហើយ។ ពួកគេណែនាំឲ្យបុរសផ្ដើមបង្កើតគ្រួសារមុនពេលឈានដល់វ័យ ៤០ ឆ្នាំដើម្បីបង្រួមហានិភ័យនៃជំងឺអាប់បញ្ញាអូទីសឹមឬជំងឺផ្លូវចិត្ដចំពោះកូន។

សេចក្ដីព្រមានត្រូវបានធ្វើបន្ទាប់ពីការសិក្សាស្ដីពីប្រសិទ្ធភាពនៃអាយុឪពុក និងរបៀបរបបថែទាំសុខភាពកូន ដោយរកឃើញថា កូនរបស់បុរសចំណាស់ចាប់ពី ៤០ ឆ្នាំ ប្រឈមនឹងជំងឺអូទីសឹម ៦ ដងលើសកុមារដែលមានឪពុកអាយុក្រោម ៣០ ឆ្នាំ។ វាត្រូវបានសន្និដ្ឋានថា បុរសកាន់តែចាស់ មេជីវិតកាន់តែរងការបំផ្លាញ។ ផលប៉ះពាល់ខ្លះ អាចជះឥទ្ធិពលដល់ពូជពង្ស ទាំងកូន និងចៅទៀតផង។

ការសិក្សាក៏បានព្រមានថា បរិវេណគ្រឿងស្រវឹងដែលបុរសជាឪពុកផឹកអាចប៉ះពាល់ដល់កូនផងដែរ។ ជាក់ស្ដែង ទារកមិនប្រក្រតី (FASD) ជាស្ថានភាពខ្សោយបញ្ញា រូបរាងខុសពីក្មេងដទៃ កម្ពស់ទាប ក្បាលតូច និងអត្ដចរិតប្លែកៗ ទោះបីជាម្ដាយមិនធ្លាប់ប៉ះពាល់ស្រាក៏ដោយ។

អ្នកនិពន្ធការសិក្សា ចូនណា គីតលីនស្កា ថា៖ «កុមាររហូតដល់ ៧៥ ភាគរយដែលប្រឈមភាពមិនប្រក្រតីពីកំណើត មានឪពុកដែលផឹកគ្រឿងស្រវឹងអំឡុងពេលត្រៀមយកកូនជះឥទ្ធពលអាក្រក់ដល់កូន»។

ការស្រាវជ្រាវក៏បានភ្ជាប់ការប្រើគ្រឿងស្រវឹងទៅនឹងខួរក្បាលតូច និងបញ្ញាខ្សោយ ខណៈការជក់បារីក៏បង្កហានិភ័យដូចគ្នាដែរ៕HR

ប្រភព៖ postkhmer

  • បុរស​វ័យ​ខ្ទង់ ៤០ ឡើង​ទើប​មាន​កូន​បង្ក​ហានិ​ភ័យ​ខ្ពស់​ចំពោះ​សុខភាព​កូន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:សុខភាព
Tags: