ស្រ្តីមានផ្ទៃពោះប៉ះ​សារធាតុ​សម្អាត​ជា​ប្រចាំ​​ នាំឲ្យ​ប្រដាប់​ភេទ​ទារក​ក្នុង​ផ្ទៃ​ខុស​ប្រក្រតី

ស្រ្តីមានផ្ទៃពោះប៉ះ​សារធាតុ​សម្អាត​ជា​ប្រចាំ​​ នាំឲ្យ​ប្រដាប់​ភេទ​ទារក​ក្នុង​ផ្ទៃ​ខុស​ប្រក្រតី
ក្រុងម៉ុងប៉េឡ័រ៖ តាមការសិក្សាថ្មីមួយរបស់បារាំងបង្ហាញថាស្ដ្រីមានផ្ទៃពោះដែលប៉ះសាប៊ូ អូសាវ៉ែល និងថ្នាំសម្លាប់សត្វល្អិតប្រចាំប្រឈមនឹងហានិភ័យនៃប្រដាប់ភេទមិនប្រក្រតី។

កំណើតខ្វះកន្លះដែលប៉ះពាល់ទារកប្រុសទើបប្រសូត ៣ នាក់ក្នុងចំណោម ១ ពាន់នាក់គឺជាបញ្ហាប្រឈមដែលបំពង់បង្ហួរនោមមិនប្រក្រតីលើប្រដាប់ភេទ។

បញ្ហាបំពង់បង្ហួរនោមនៅក្រោមប្រដាប់ភេទអាចព្យាបាលបានតែវាអាចប៉ះពាល់ដល់លទ្ធភាពបន្ដពូជរបស់បុរសពេលដល់វ័យជំទង់។

ការស្រាវជ្រាវដែលដឹកនាំដោយសាស្ដ្រាចារ្យពីររូបនៅសាកលវិទ្យាល័យមជ្ឈមណ្ឌលពេទ្យតំបន់ក្នុងក្រុងម៉ុងប៉េឡ័រ វេជ្ជបណ្ឌិតវះកាត់រោគកុមារ នីកូឡាស កាលហ្វា និងវេជ្ជបណ្ឌិតផ្នែកអ័រម៉ូនកុមារ ឆាលស៍ ស៊ុលតង់ បានស្រាវជ្រាវរយៈពេល ៥ ឆ្នាំ និងពិសោធកុមារ ៦០០ នាក់នៅមន្ទីរនានាក្នុងទីក្រុងចំនួន ៤ ដែល ៣០០ នាក់ជាទារកប្រុសដែលបានបញ្ហាប្រដាប់ភេទ។

ស៊ុលតង់ ប្រាប់ AFP ថា៖ «ការសិក្សាបង្ហាញជាលើកដំបូងថាការប៉ះផ្ទាល់នឹងសារធាតុគីមីជាប្រចាំស្ដ្រីមានភគ៌ប្រឈមហានិភ័យក្នុងការផ្ដល់កំណើតកូនប្រុសដែលមានប្រដាប់ភេទមិនប្រក្រតីច្រើន»។

ម្ដាយដែលជាបុគ្គលិកអនាម័យ ឬថែទាំផ្ទះសម្បែងជាងអ៊ុតសក់អ្នកសម្អាងកាយ និងនៅមន្ទីរពិសោធន៍សុទ្ធតែប្រឈមនឹងហានិភ័យខ្ពស់។

ឪពុកជាកសិករបុគ្គលិកមន្ទីរពិសោធន៍អ្នកអនាម័យ ជាងយានយន្ដ ឬគំនូរកាន់តែបង្កើនគ្រោះថ្នាក់។

ស៊ុលតង់ ថា កន្លែងចាក់សំរាម និងរោងចក្រសារធាតុគីមីកាន់តែធ្ងន់ធ្ងរចំពោះប្រដាប់ភេទ៕ HR

ប្រភព៖ postkhmer

  • ស្រ្តីមានផ្ទៃពោះប៉ះ​សារធាតុ​សម្អាត​ជា​ប្រចាំ​​ នាំឲ្យ​ប្រដាប់​ភេទ​ទារក​ក្នុង​ផ្ទៃ​ខុស​ប្រក្រតី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:សុខភាព
Tags: