រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន​ ៣៣​​នាក់ ត្រូវ​បាន​​​សម្លាប់​​​​​​​កាល​ពី​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ​​ ក្រោយ​​រថយន្ត​​ក្រុង​​​មួយ​គ្រឿង​​​​បើក​ធ្លាក់​ផ្លូវ​រអិល​​​​​​ដាំដូង​​​​​ចុះ​​ទី​ទួល​​ខ្ពស់​​ ​នៅ​ស្រុក​ Kavrepalanchok  ប្រទេស​នេប៉ាល់​។

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

អ្នក​ដំណើរ​​​​ចំនួន​​ ៣៨​នាក់​ផ្សេង​ទៀត ​​​​​​​បាន​រង​របួស​ធ្ងន់ស្រាល​ និង​ត្រូវ​បាន​គេ​​​​​ដឹក​បញ្ជូន​​តាម​​ឧទ្ធម្ភាគចក្រ​​ទៅកាន់​រដ្ឋ​ធានី​កាតាម៉ាន់ឌូ ដែល​មាន​ចម្ងាយ​​ប្រមាណ​​ ៧០​គីឡូម៉ែត្រ​​​​​ពី​កន្លែង​កើត​ហេតុ។ ​សាកសព​​ចំនួន​ ២៧​នាក់​​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ​​​ប្រតិបត្តិការ​​ស្វែង​រក​​ត្រូវ​បាន​បញ្ចប់​​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​​ ព្រោះ​​ក្រុម​​​សង្គ្រោះ​​​​គិត​ថា​បាន​រក​​ឃើញ​ជន​រងគ្រោះ​ទាំង​អស់​​ហើយ។

 

​សាកសព​​បាន​​​នៅ​រាយប៉ាយ​​​ពី​​គ្នា​​​​នៅ​ទី​ចំណោត​ ​ដែល​មើល​គួរ​ឲ្យ​អាណោចអាធ័ម​​​​មែនទែន។ ​បើ​តាម​​ប្រភព​​អនុ​ប្រធាន​​​មន្ត្រី​ស្រុក​ខាង​លើ​​លោក​ Sharma ​ប្រាប់​ថា​​ រថយន្ត​​ក្រុង​​​​​នេះ​​​បាន​ធ្លាក់​ចុះ​​​​ជាង​​ ៣០០​ម៉ែត្រ​ឯណោះ។

 

​​​​​​ក្នុង​ថ្ងៃ​​ច័ន្ទ​​​ដដែល​​នេះ ​​​នៅ​ភាគ​ខាង​លិច​​​នេប៉ាល់​​​មនុស្ស​​​ ៣នាក់បាន​​ស្លាប់​​ និង​​៣០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ ​​ក្នុង​ហេតុការណ៍​​​រថយន្ត​ក្រុង​​​រអិល​ធ្លាក់​​ផ្លូវ​​​​​ចុះ​ក្រោម​​​​ប្រមាណ ២០០​ម៉ែត្រ​ផង​ដែរ៕

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

រថយន្ត​ក្រុង​​ធ្លាក់ទួល​​សម្លាប់​មនុស្ស​​​យ៉ាង​​តិច ​​​​៣៣នាក់​​នៅ​នេប៉ាល់​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​