សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

បើ​ទោះ​បី​ជា​សម្រាល​កូន​តាំង​ពី​ខែ​ឧសភា​ក៏​ដោយ​ តែ​មក​ដល់​ពេល​នេះ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Barbie Hsu នៅ​តែ​មិន​ទាន់​សម្រក​រាង​ដូច​ដើម​វិញ​បាន។

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា យប់​ថ្ងៃ​ទី​១៤​ខែ​សីហា ប្ដី​ប្រពន្ធ​របស់​តារា​ស្រី​ជួរ​មុខ Barbie Hsu បាន​ប្រារព្ធ​ពិធី​ជប់​លៀង​មួយ​ដើម្បី​ជួបជុំ​គ្រួសារ​នៅ​តៃវ៉ាន់។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​តួ​រឿង “ស្នេហា​បួន​ដួង” លេច​មុខ​ជា​សាធារណៈ​ក្រោយ​ពេល​សម្រាល​កូន​ទី​២​កាល​ពី​ខែ​ឧសភា។

 

តាម​សារព័ត៌មាន​នានា មុខ​និង​រាង​របស់​សាន់ឆាយ​នៅ​តែ​ហើម​ខ្លាំង​បើ​ទោះ​បី​ជា​ឆ្លង​ទន្លេ​បាន​៣​ខែ​ក៏​ដោយ។ និយាយ​ពី​ទម្ងន់​បច្ចុប្បន្ន​របស់​ខ្លួន​តារា​វ័យ​៤០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “ដោយ​សារ​ខ្ញុំ​ជួប​បញ្ហា​ខ្លះ​ៗ​ពេល​សម្រាល​កូន​លើក​ទី២ ទើប​មិន​អាច​សម្រក​គីឡូ​លឿន​បាន តែ​លើក​នេះ​ទម្ងន់​របស់​ខ្ញុំ​មិន​ឡើង​ច្រើន​ដូច​មុន​នោះ​ទេ។ កាល​ពី​លើក​មុន​ខ្ញុំ​ឡើង​ដល់ ៧៩​គីឡូ តែ​ឥលូវ​នៅ​សល់​ត្រឹម​តែ​៧០​គីឡូ​តែ​ប៉ុណ្ណោះ”។ ម្ដាយ​កូន​២​រូប​នេះ​ក៏​បាន​ចែករំលែក​បន្ថែម​ដែរ​ថា ដោយ​សារ​តែ​សុខភាព​ខ្លួន​មិន​ល្អ រឿង​មើល​ថែ​កូន​គឺ​បាន​ស្វាមី​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង៕

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

សាន់​ឆាយ​ ឡើង​ដល់​៧០​គីឡូ​ក្រោយ​សម្រាល​កូន​៣​ខែ

 

ចុចអាន៖ក្រុម​ចម្រៀង​កូន​ភ្លោះ​បី​ចិន​កំពុងល្បីខ្លាំង​ព្រោះ​មុខ​កែ​មើលលែង​​យល់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing