ក្រុមបាល់ទាត់នារីប្រេស៊ីល ជឿជាក់ខ្ពស់ពេលជួបស៊ុយអែតរាត្រីនេះ

ក្រោយពីជឿជាក់ខ្ពស់លើការប្រមាញ់រកការឈ្នះមេដាយមាសជាលើកទី១ក្នុងកីឡាបាល់ទាត់របស់ប្រេស៊ីល ក្រុមបាលទាត់ជម្រើសជាតិនារីរបស់ក្រុមម្ចាស់ផ្ទះមួយនេះ នឹងទទួលបានឱកាសដ៏ល្អមួយក្នុងការលេងនៅកីឡដ្ឋាន Maracana ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលជួបក្រុមស៊ុយអែត នៅថ្ងៃអង្គារនេះ។

Marta-ft16

ក្រោយពីមិនមានភាពល្បីល្បាញដូចបាល់ទាត់បុរស បច្ចុប្បន្ន ក្រុមជម្រើសជាតិនារីរបស់ប្រេស៊ីល កំពុងតែរីករាយចំពោះការឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយរបស់ខ្លួន។ ការទទួលជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់ទី ៧-៦ លើក្រុមជម្រើសជាតិអូស្ត្រាលី បានជួយឲ្យកីឡាការិនីឆ្នើមប្រចាំឆ្នាំ៥សម័យកាល Marta ស្រក់ទឹកភ្នែក ក្រោយពីការស៊ុតបាល់មិនចូលទីរបស់នាងស្ទើរតែបញ្ចប់ជោគវាសនារបស់ក្រុមរបស់ប្រេស៊ីលទៅហើយ។

ប៉ុន្តែ អ្នកចាំទី Barbara បានសង្គ្រោះបាល់២គ្រាប់ដើម្បីជួយឲ្យក្រុមឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែតតែម្តង។ ខ្សែប្រយុទ្ធ Andressa Alves បានប្រាប់គេហទំព័រ FIFA.com ថា៖ «ខ្ញុំមិនធ្លាប់បានគិតថា ខ្ញុំអាចលេងនៅកីឡដ្ឋាន Maracana បានឡើយ។ Maracana គឺជានិមិត្តសញ្ញានៃកីឡាបាល់ទាត់របស់ប្រេស៊ីល។ Zico និង Ronaldo សុទ្ធសឹងជាតារាឆ្នើម។ ខ្ញុំត្រូវតែទៅទីនោះដើម្បីមើលថាមានអ្វីកើតឡើង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១យប់៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ
07.08.16 Brazil W 5-1 Sweden W
06.03.15 Sweden W 0-2 Brazil W
19.06.13 Sweden W 1-1 Brazil W

The post ក្រុមបាល់ទាត់នារីប្រេស៊ីល ជឿជាក់ខ្ពស់ពេលជួបស៊ុយអែតរាត្រីនេះ appeared first on CamboSport.