Barcelona ព្រម​លក់​អ្នកចាំទី​ Bravo ​ទៅ​ឲ្យ​ Man City

​ក្លឹប​​​ជើង​ឯក​អេស្ប៉ាញ​ FC Barcelona ​បាន​យល់​ព្រម​សំណើ​ដេញ​ថ្លៃ​​ពី​ក្លឹប​ Manchester City ​​ក្នុង​តម្លៃ​២១,៧​លាន​ផោន​ (ជិត​២៨​លាន​ដុល្លារ) ​សម្រាប់​អ្នកចាំទី​ជម្រើស​ជាតិ​ឈីលី​ Claudio Bravo ​ហើយ។ នេះ​បើ​តាម​​សេចក្ដី​រាយការណ៍​ពី​អេស្ប៉ាញ។

 

Barcelona ព្រម​លក់​អ្នកចាំទី​ Bravo ​ទៅ​ឲ្យ​ Man City

អ្នកចាំទី​ជម្រើស​ជាតិ​ឈីលី​ Claudio Bravo

 

Pep Guardiola អ្នកចាត់ការ​ក្រុម​ Man City ចង់​បាន​អ្នកចាំទី​វ័យ​៣៣​ឆ្នាំ Bravo ​​សម្រាប់​ជម្រើស​ដៃ​ទី​១​នៅ​កីឡដ្ឋាន​ Etihad ​ខណៈ​ដែល​​ Joe Hart ​​ពុំ​​ស្ថិត​ក្នុង​គម្រោង​របស់​លោក​នោះ​ទេ​​ ហើយ​រូប​គេ​​អាច​នឹង​ចាក​ចេញ​ពី​ក្រុម។ អ្នកចាំទី​​ដៃ​ទី​១​ជម្រើស​ជាតិ​អង់គ្លេស (Hart) ​​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ កាល​ប្រកួត​ Premier League ​បើក​ឆាក​សប្ដាហ៍​ដំបូង។

 

Barcelona ព្រម​លក់​អ្នកចាំទី​ Bravo ​ទៅ​ឲ្យ​ Man City

Joe Hart (កណ្តាល) អ្នកចាំទី​ក្រុម​ Man City អង្គុយ​កៅអី​បម្រុង

 

បើ​តាម​សារព័ត៌មាន​ Diario Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អេស្ប៉ាញ​ Barca ​បាន​សម្រេច​​ឲ្យ​ Bravo ចាក​ចេញ​ ហើយ​​នឹង​ឲ្យ​អ្នកចាំទី​​វ័យ​២៤​ឆ្នាំ Marc Andre ter Stegen ​​ជា​ជម្រើស​ដៃ​ទី​១​ ​សម្រាប់​រដូវ​កាល​ថ្មី​​ក្រោម​ការ​ដឹក​នាំ​​របស់​លោក​ Luis Enrique។ Bravo ​​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Manchester ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​​ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ឲ្យ​បាន​រួច​រាល់​​ មុន​​ចុង​សប្ដាហ៍​​នេះ៕

 

Barcelona ព្រម​លក់​អ្នកចាំទី​ Bravo ​ទៅ​ឲ្យ​ Man City

 

Barcelona ព្រម​លក់​អ្នកចាំទី​ Bravo ​ទៅ​ឲ្យ​ Man City

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun