អ្នក​លេង​ ​Hack​ ​Pokemon Go​ ​អាច​ត្រូវ​មានបញ្ហា

ក្រោយ​ពី​មាន​ជន​ខិលខូច​បង្កើត​វិធី​លេង​ ​Pokemon Go​ ​ខុស​ប្រក្រតី​ ​ក្រុមហ៊ុន​ ​Niantic​ ​បាន​ចេញ​សេចក្ដី​ប្រកាស​​ផ្អាក​ដំណើរការ​គណនី​ទាំង​នោះ។

 

អ្នក​លេង​ ​Hack​ ​Pokemon Go​ ​អាច​ត្រូវ​មានបញ្ហា

 

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ​អ្នក​លេង​មួយ​ចំនួន​បាន​លួច​ដំឡើង​ហ្គេម​ ​Pokemon Go​ ​នៅ​លើ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​កម្មវិធី​ ​Bluestack​ ​(ជា​ ​emulator​ ​សម្រាប់​ដំឡើង​កម្មវិធី​នានា​របស់ android នៅ​លើ​កុំព្យូទ័រ) រួច​យក​ទិន្នន័យ​ហ្គេម​ ​Pokemon Go​ ​មិន​ផ្លូវ​ការ​មក​ប្រើប្រាស់។ លើស​ពី​នេះ​អ្នក​ទាំង​នោះ​បាន​ប្រើ​នូវ​កម្មវិធី​បង្កើត​ទម្រង់​ផែនទី​ក្លែងក្លាយ​ ​ដើម្បី​បញ្ឆោត​ហ្គេម​ ​Pokemon Go។

 

ដោយ​ឡែក​សម្រាប់​ជន​ខិលខូច​មួយ​ចំនួន​ទៀត​ក៏​បាន​ប្រើប្រាស់​វិធី​បង្កើត​ទម្រង់​ផែនទី​ក្លែងក្លាយ​ ​ដើម្បី​បញ្ឆោត​ហ្គេម​ ​Pokemon Go​ ​នេះ​នៅ​លើ​ស្មាតហ្វូនផ្ទាល់តែម្តង៕

 

អាន​បន្ត​ ​៖​ អ្នក IT ប្រឹង​ខ្លាំង​ដល់​ដាច់​យប់ ​រហូត​មិន​សូវ​បាន​ដេក​ពួន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena