មុខងារ​​​ថ្មី​មួយ​ទៀត​លើ iPhone 7 ទើប​ត្រូវ​គេប្រទះ​ឃើញ

The Malignant ​គឺ​ជា​ឈ្មោះ​​គណនី​ Twitter មួយ​ ដែល​កន្លង​មក​ធ្លាប់​បាន​បង្ហោះ​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​​មាន​ប្រភព​ពី​ប្រទេស​ចិន ដោយ​ព័ត៌មាន​បែក​ធ្លាយ​ទាំង​នោះ​ភាគ​ច្រើន​បានក្លាយ​ជា​ការ​ពិត។ ថ្មីៗ​នេះ​ព័ត៌មាន​​មួយ​ត្រូវ​បាន​​បង្ហោះ​លើ​គណនី​ បង្ហាញ​ពី​គ្រឿង​បន្លាស់​ថ្មី​​ Apple គ្រោង​នឹង​បន្ថែម​ទៅ​លើ​ iPhone 7។

 

មុខងារ​​​ថ្មី​មួយ​ទៀត​លើ iPhone 7 ទើប​ត្រូវ​គេប្រទះ​ឃើញ

 

គេ​មិន​ច្បាស់​ថា​គ្រឿង​បន្លាស់​នោះ​ជា​អ្វី​ឡើយ​ ប៉ុន្តែ​ប្រភព​បាន​អះអាង​ថា​​វា​គឺ​ជា​​ប្រព័ន្ធ​គ្រប់​គ្រង​ថាមពល​ថ្មី​ ដែល​អាច​ទ្រាំ​ទ្រ​បច្ចេកវិទ្យា​សាក​បញ្ចូល​ថ្ម​បាន​លឿន។ គ្រឿង​បន្លាស់​ថ្មី​នេះ​ ត្រូវ​បាន​គេ​ដាក់​ប្រៀប​គ្នា​ជា​មួយ​នឹង​គ្រឿង​បន្លាស់​របស់​ iPhone 6s ដែល​អាច​ឃើញ​ជាក់​ស្ដែង​ពី​ចំណុច​ខុស​គ្នា។

 

​​​​​​​​ប្រសិន​បើ​ព័ត៌មាន​ខាង​លើ​ក្លាយ​ជា​ការ​ពិត​ នោះ​មាន​ន័យ​ថា​ iPhone ជំនាន់​ថ្មី​របស់​ Apple នឹង​អាច​សាក​បញ្ចូល​ថាមពល​បាន​កាន់​តែ​លឿន​ជាង​ iPhone ម៉ូដែល​មុនៗ៕

 

ចុច​អាន៖ មើល​ការ​បង្ហាញ​​គំរូ​ដើម​ iPhone 7 Plus ពណ៌​ខៀវ​ស្អាត​ទាក់​ភ្នែក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR