Podolski ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​

Lukas Podolski ទី​បំផុត​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ក្រោយ​ចំណាយ​ពេល​ជាង​១២​ឆ្នាំ​ ស៊ុត​បញ្ចូល​ទី​បាន​៤៨ គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ១២៩លើក។

 

Podolski ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​

 

ខ្សែ​ប្រយុទ្ធ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ប៉ូឡូញ​ចូល​សញ្ជាតិ​អាល្លឺម៉ង់​គឺ​ជា​កម្លាំង​សំខាន់​ជួយ​អាល្លឺម៉ង់​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៤ តែ​បរាជ័យ​មិន​អាច​នាំ​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​អឺរ៉ូ​ ២០១៦បាន​ បន្ទាប់​ពី​ចាញ់​បារាំង​ ២-០។

 

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប FC Koln, Bayern Munich និង​ Arsenal នៅ​តែ​បន្ត​លេង​បាល់​ទាត់​អាជីព​នៅ​ឡើយ​ជាមួយ​ក្រុម​របស់​គេ​បច្ចុប្បន្ន Galatasaray ពោល​គឺ​មិន​ទាន់​ចូល​និវត្តន៍​ពី​បាល់ទាត់​ទាំង​ស្រុង​ទេ។

 

នៅ​លើ​គណនី​បណ្ដាញ​សង្គម​ Podolski បាន​បង្ហោះ​សារ​លា​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ អរគុណ​ដល់​អ្នក​គាំទ្រ​ទាំងអស់​​សម្រាប់​រយៈ​ពេល​១២ឆ្នាំ ១២៩​ប្រកួត​។ វា​ពិត​ជា​អស្ចារ្យ​ និង​មាន​មោទនភាព​បំផុត​ដែល​បាន​រួម​ចំណែក​ជាមួយ​អាល្លឺម៉ង់៕

 

Podolski ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC