រក​ឃើញ​ស្នេហ៍​ពិត​តាម​រយៈ​លេខ​ទូរសព្ទ​ដែល​សរសេរ​លើ​ជញ្ជាំង​បង្គន់​​សាធារណៈ

នេះទើបចំជាគូរព្រេងមែន ទោះមិនធ្លាប់ស្គាល់គ្នា ឬ ជួបមុខគ្នាសោះ ពួកគេនៅតែអាចមាន ឱកាសបានរស់នៅជាមួយគ្នាតាមរយៈរឿងមិននឹកស្មានដល់។

បុរសអាយុ ៥១ ឆ្នាំម្នាក់ដែលមានឈ្មោះថា Mark Ellis បានឃើញលេខទូរសព្ទមួយខ្សែដែលបានសរសេរនៅលើជញ្ជាំងបង្គន់សាធារណៈដែលគាត់បានចូលទៅ។ បន្ទាប់មកគាត់ក៏បានផ្ញើសារទៅកាន់លេខទូរសព្ទនោះដើម្បីចង់ដឹងថាតើ មានអ្នកប្រើប្រាស់ដែរឬអត់ ។

សារបែបផ្ញើព្រាវនេះក៏បានទៅដល់នារីម្នាក់ដែលមានឈ្មោះថា Donna Roberts , បន្ទាប់ពីឃើញសារគាត់(Donna) គិតថាប្រហែលជានរណាម្នាក់ផ្ញើច្រឡំគាត់ក៏បានតបទៅវិញដើម្បីបញ្ជាក់។ ពីសារមួយទៅសារមួយពួកគេក៏បានបង្កើតជាការសន្ទនា បន្ទាប់មកក៏ទូរសព្ទរកគ្នា នឹងរាប់អានគ្នា ឈានរហូតដល់ការណាត់ជួប។ មកដល់សព្វថ្ងៃនេះពួកគេមានកូនចំនួន ២ នាក់ហើយ ដែលម្នាក់មានអាយុ ៨ ឆ្នាំ និងម្នាក់ទៀតអាយុ ៩ ឆ្នាំ ជាពិសេសពួកគេកំពុងរស់នៅជាមួយគ្នាដោយមានសុភមង្គល។

បើតាមសម្ដីរបស់លោកស្រី Donna Roberts (បច្ចុប្បន្ន) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បើតាមការរ៉ាយរ៉ាប់របស់ប្ដីលោកស្រី (លោក Mark Ellis) លោកស្រីគិតថាមូលហេតុដែលលេខទូរសព្ទរបស់លោកស្រីត្រូវបានសរសេរនៅលើជញ្ជាំងបង្គន់សាធារណៈរបស់មនុស្សប្រុសគឺប្រហែលដោយសារអតីតមិត្តប្រុសរបស់គាត់ចង់សងសឹកជាមួយនឹងគាត់ដែលបានបែកគ្នាកាលពីពេលនោះ៕

  • រក​ឃើញ​ស្នេហ៍​ពិត​តាម​រយៈ​លេខ​ទូរសព្ទ​ដែល​សរសេរ​លើ​ជញ្ជាំង​បង្គន់​​សាធារណៈ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ចំនេះដឹង
Tags: