សម្តេច​តេ​ជោ ហ៊ុន សែន ៖ ខ្ញុំ​នឹង​ដើរ​គ្រប់​ទីកន្លែង​លើកលែងតែ​បន​ល្បែង​និង​កន្លែង​ស្រីខូច

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ក្នុង​ជីវិត​របស់​សម្តេច សម្តេច​បាន​ចុះ​ស្រែ​(​ជួប​កសិករ​)​ច្រើន​ជាងគេ ហើយ​ថាស​ម្តេច​នឹង​ដើរ​គ្រប់​ទីកន្លែង​លើកលែងតែ​បន​ល្បែង​និង​កន្លែង​ស្រីខូច ។

ការ​លើក​ឡើង​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Konthea Takeo ដែល​ខម​មិន​(Comment) ចូល​ទៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​(Page Facebook) របស់​សម្តេច​ថា «​សម្តេច​ចុះ​ជួប​តែ​អ្នកផ្សារ មិន​ចុះ​ជួប​អ្នកស្រែ​ដែល​កំពុង​មានការ​លំបាក​» ខណៈ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ក្នុង​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៦ ៕